បង្ហាញខ្លួននៅក្រុងបាងកក ប្រទេសថៃក្នុងពេលថ្មីៗនេះ ដើម្បីត្រៀមសម្រាប់សំដែង Lady Gaga បានបង្កការចាប់អារម្មណ៍យ៉ាងខ្លាំងនៅប្រទេសនេះ ដោយសារតែភាពស្និទ្ធស្នាលរបស់នាង។ ប៉ុន្ដែសម្លៀកបំពាក់របស់នាង ក៏ធ្វើអោយមនុស្សជាច្រើនត្រូវគ្រវីក្បាល។
ក្នុងសម្លៀកបំពាក់ រ៉ូបវែង ពណ៌ខ្មៅ ធ្វើពីកៅស៊ូទាំងស្រុង និងរឹបរាងរហូតដល់ម្រាមដៃបែបនេះនឹងធ្វើអោយ Lady Gaga បែកញើសមិនខាន ពិសេសនៅក្នុងប្រទេសដែលកំពុងមានធាតុអាកាសក្ដៅដូចប្រទេសថៃនេះ។
ការប្រគំតន្ដ្រីរបស់ Lady Gaga នៅប្រទេសថៃនឹងត្រូវបានធ្វើឡើងនៅយប់ថ្ងៃទី ២៥ឧសភា នៅឯពហុកីឡាដ្ឋាន Rajamangala(បាងកក) ជាកន្លែងដែលអាចផ្ទុកមនុស្សបាន ៥០.០០០នាក់។ ចំណែកតម្លៃសំបុតគឺចាប់ពី ៤.៥០០baht ដល់ ៧.០០០baht (ប្រហែលពី ១៤០ដុល្លារ ទៅ ២៣០ដុល្លារ )។
ការសំដែងនៅក្នុងប្រទេសថៃ គឺស្ថិតក្នុងដំណើរសំដែងជុំវិញអាស៊ីដែលចាប់ផ្ដើមពីថ្ងៃទី ២៧មេសាដល់ថ្ងៃទី ៣មិថុនា។ ប្រទេសដែលនាងត្រូវទៅសំដែង មានដូចជា កូរ៉េខាងត្បូង ហុងកុង ជប៉ុន តៃវ៉ាន់ ហ្វីលីពីន សឹង្ហបុរី ថៃ និងឥណ្ដូនេស៊ី។
សូមទស្សនារូបភាពដូចខាងក្រោម ៖






ដោយ ៖ សូរីយ៉ាប្រភព ៖ Zing