ស្ទើរតែមិនគួរអោយជឿ ៖ ជាការពិត កាលពីពេលកន្លងទៅ ធ្លាប់តែលឺថាមានករណីផ្ទុះនៅឯរោងចក្រ តែចម្លែកអី   ករណីចុងក្រោយនេះ  បែរជាមានការផ្ទុះដ៏កម្រមួយនៅក្នុងផ្ទះទៅវិញពោលគឺ ផ្ទុះបង្គន់តែម្តង ។

បុរសម្នាក់ ត្រូវបានរកអោយឃើញថា  បានសន្លប់ស្នូកស្តឹង  ក្រោយពីបំនែកនៃបង្គន់ (ព័រសឺឡែន) ផ្ទុះបុកចំមុខរបស់គាត់។   គួរបញ្ជាក់ផងដែរថា  បុរសដែលជាជនរគ្រោះរូបនេះ មានឈ្មោះថា Michel Pierre   ។  ដោយឡែក ករណីផ្ទុះដ៏កម្រមួយនេះ  អាចកើតឡើងទៅបានខណៈពេលដែលគាត់ក៏កំពុងតែសាកល្បង វាស់សម្ពាធទឹក   នៅក្នុងអាគារស្នាក់នៅរបស់គាត់ នោះគឺ នៅក្នុងបន្ទប់ទឹកផ្ទះរបស់គាត់ តែដឹងអីថា  បែរជាមានករណីផ្ទុះនេះកើតឡើងទៅវិញ ។ ខណៈពេលដែលផ្ទៃមុខរបស់គាត់ពោរពេញទៅដោយឈាមនោះ លោក Michelតម្រូវអោយដេរស្នាមរបួសជាង ៣០ កន្លែង ដែលមាននៅលើផ្ទៃមុខ ដៃ និងជើង ។

width=445

ស្ថិតនៅក្នុងវ័យ ៥៨ ឆ្នាំ លោក Michel  ពិតជាមានការតក់ស្លុតជាខ្លាំង   បន្ទាប់ពីបានកើតមានឡើងនូវករណីដ៏កម្រនិងចម្លែកមួយនេះ  ខណៈពេលដែលគាត់  គ្រោងដាក់ពាក្យប្តឹងក្រុមហ៊ុនដែលកំពុងតែធ្វើការគ្រប់គ្រងសំណង់អាគាររស់នៅមួយនេះ  មានទីតាំងនៅក្នុងកុ្រងញ៉ូវយ៉ក សហរដ្ឋអាមេរិក ។

លោក Sanford Rubenstein ជាមេធាវីការពារក្តី អោយលោក Michel បានគូសបញ្ជាក់អោយដឹងថា វាគឺជាបញ្ហាដ៏ធ្ងន់ធ្ងរមួយ  នៅក្នុងសំណង់អាគាររស់នៅមួយនេះ   បង្គន់គួរណាត្រូវតែធ្វើការបង្ហូរទឹកចុះទៅក្រោម    មិនគួរណាមានករណីផ្ទុះយ៉ាងដូច្នេះនោះទេ  ។  គួរបញ្ជាក់ផងដែរថា អ្នកជួលផ្ទះ ៣ នាក់ផ្សេងទៀត  ក៏កំពុងតែសម្រាកព្យាបាលនៅឯមន្ទីរពេទ្យ ក្រោយជួបហេតុការណ៍ស្រដៀងៗគ្នានេះផងដែរ៕

* ព័ត៌មានស្ទើរតែមិនគួរអោយជឿ  និងចម្លែកៗដ៏គួរអោយចាប់អារម្មណ៍ផ្សេងទៀត មាននៅខាងក្រោម ៖ 

- ប្រទះឃើញ រូបភាពស្នាមរបួស ដ៏គួររន្ធត់ ក្រោយពីងពាង មានពឹសខ្លាំងបំផុតខាំ- ប្រឈមមុខ នឹងការកាត់ផ្តាច់ជើង ក្រោយពីងពាងមានពឹសបំផុត របស់អង់គ្លេសខាំ- កៅអីការិយាល័យមួយ ស្រាប់តែផ្ទុះឡើង ធ្វើអោយស្រ្តីមា្នក់ រងរបួសជាទម្ងន់- វីដេអូ និយាយពីគ្រោះធម្មជាតិ ដ៏រន្ធត់មួយ ល្បីបំផុត ក្នុងប្រព័ន្ធ ហ្វេសប៊ុក- ចម្លែកៗ ៖ មនុស្សពឹងពាងពិតឬ បាននាំគ្នា ផ្អើលមើលយ៉ាងដូច្នេះ?

ប្រែសម្រួល ៖ កុសលប្រភព ៖ ម៉េត្រូ