អាមេរិក​៖ តាមការអោយដឹងពីក្រុមអ្នកវិទ្យា នៃអង្គការណាសា (Nasa) ដែលមានទីតាំង ក្នុងសហរដ្ឋអាមេរិក បានអោយដឹងថា ថ្មីៗកន្លងទៅនេះ ក្រុមអ្នកវិទ្យាសាស្រ្ដ បានរកឃើញនូវសារធាតុលោហម៉្យាង ដែលមានពន្លឺភ្លឺប្លេកៗ នៅលើផ្ទៃរាប ចំកណ្ដាលនៃភពព្រះអង្គារតែម្ដង។

ភ្នាក់ងារទំនាក់បន្ទប់ពិសោធន៍នៃអង្គការណាសា និងភពព្រះអង្គារ  Jet Propulsion បាននិយាយថា ដុំលោហធាតុនេះ ត្រូវបានក្រុមអ្នកវិទ្យសាស្រ្ដ បានចាប់យក ដោយម៉ាស៊ីនស្វ័យប្រវត្ដិ ដែលបញ្ជូនទៅក្នុងលំហអាកាស កាលពីសបា្ដហ៍មុននេះ។

/

/

លោក To Ronald Sletten សាស្រ្ដាចារ្យ នៃសាកលវិទ្យាល័យវ៉ាស៊ីនតោន បាននិយាយថា ដុំលោហធាតុនេះ គឺមានប្រវែងបហែលជា ០.៥សង់ទីម៉ែត្រ ត្រូវបានដុះជាប់ជាមួយផ្ទៃរាប នៃផ្ទៃភពព្រះអង្គារតែម្ដង។

លោកបានបន្ដថា ដុំលោហធាតុដែលមានលក្ខណៈចម្លែកនេះ ប្រហែលត្រូវបានកកើតឡើង អស់រយៈពេលជាច្រើនឆ្នាំមកហើយ។ ហើយវា ប្រហែលចជាត្រូវបានកើតឡើង ដោយសារកម្រិត នៃកកិតរបស់ទឹកភ្លៀង និងកម្លាំងខ្យល់បក់ផ្ទប់ទៅនឹងផ្ទាំងថ្ម តែដោយសារបាតុភូតនេះ មានរយៈពេលយូរពេក ទើបវាអាចបង្កើត អោយមានភាពរលោងភ្លឺបែបនេះ។

/

លោកបានបន្ថែមថា នេះជាគឺជាបេសកម្មថ្មីមួយទៀត ដែលយើងបានខិតខំ ប្រឹងប្រែងស្រាវជា្រវ សម្រាប់មនុស្សជំនាន់ក្រោយបានឃើញ និងដឹងសម្រាប់ ជាគុណប្រយោជន៍ពេលថ្មៃក្រោយ៕

ដោយ៖ សារិន្ទប្រភព៖ dailymial