កាលពីឆ្នាំ ២០១០ កន្លងមកនេះថៅកែផលិតកម្មថតចម្រៀង និងជាអ្នករៀនចប់ពីសាលា Harvard គឺលោក Ryan Leslie បានបាត់កុំព្យូទ័រ យួរដៃរបស់លោកនៅប្រទេសអាឡឺម៉ង់ ដោយក្នុងនោះមានរួមជាមួយ តន្រ្តីមានតម្លៃ និងទិន្នន័យមានតម្លៃផ្សេងៗទៀត។/ក្រោយពេលដែលបានបាត់លោកបានប្រកាសថានរណាដែលអាចយកកុំព្យូទ័រ របស់លោកមកជូនលោកវិញដោយគ្មានការបាត់បង់ទិន្នន័យនោះ លោកនឹងជូនជាសគុណ ២ ម៉ឺនដុល្លាសហរដ្ឋអាមេរិកប៉ុន្តែដោយសារតែមិនមាននរណាចាប់អារម្មណ៍ ឬរកមើលឃើញក៏ថាបានទើបកាលពីពេលថ្មីៗនេះលោកបានប្រកាសសារជាថ្មីថាលោកនឹងជូនជាសាគុណ ១ លានដុល្លាដល់ជនណាដែលអាចយកកុំព្យូទ័រ មកជូនលោកវិញ។ តែការពិតវាបាននាំសំណាងអាក្រក់ទៅវិញទេ។កាលពីពេលថ្មីៗនេះមានបុរសចំណាស់ម្នាក់ឈ្មោះ Armin Augstein បាននាំយកកុំព្យូទ័រ យួរដៃរបស់Ryan មកជូនវិញដោយទាមទារប្រាក់ ១ លានដុល្លា ចៃដន្យលោកមិនបានទទួល ១ លានដុល្លាដូចRyan បានសន្យានោះទេ ហើយលោក Armin កំពុងតែរៀបចំពាក្យបណ្ដឹងប្ដឹងលោក Ryan ដោយគាត់បានប្រាប់ថានឹងប្ដឹង Ryan Leslie អោយបះជើងម្ដង៕

ដោយ៖ ម៉ូកាប្រភពពី៖ globalgrind