កើតមកជាមនុស្ស អ្នកមានក្ដី ក្រក្ដី ប្រុស ឬស្រី គ្រប់ជាតិសាសន៍ទាំអស់សុទ្ទសឹងតែចង់បានការអប់រំមួយដ៏ល្អប្រសើរសម្រាប់ជីវិតរបស់ខ្លួន។ យ៉ាងណាក្ដីអ្នកក្រខ្លះ ចង់រៀនតែគ្មានឱកាសបានរៀន។ អ្នកខ្លះមានឱកាសរៀន តែមិនចូលរៀន ដោយសារតែចង់ សប្បាយហ៊ឺហារ និងស្ថានភាពខាងក្រៅ។ ឯគ្រួសារមួយចំនួនវិញគិតថា ការសិក្សាមិនបានផលចំណេញអីទេ គឺនាំតែខាតពេលវេលា។
ទោះជាយ៉ាងណាក្ដី ខាងក្រោមនេះ គឺជាសារខ្លះៗដែលសាលារៀនអាច ជួយអ្នកទៅរកភាពជោគជ័យបាន៖

១. អាចរកប្រាក់ចំនូលបានច្រើនជាងអ្នកមិនរៀនពេលយើងកុំពុងសិក្សា យើងក៏អាចស្វែងរកការងារបានផងដែរ ពោលគឺយើងអាចធ្វើការ ក្រៅម៉ោងសំរាប់ផ្គត់ផ្គង់ការសិក្សារបស់យើងបាន។ មិនតែប៉ុណ្ណោះពេល យើងបញ្ចប់ការសិក្សា យើងកាន់មានសង្ឃឹមរកប្រាក់ចំនូលបានកាន់តែច្រើន។ ជាឧទាហរណ៍ តាមការស្រាវជ្រាវ Bureau ofLabor Statistics របស់អាមេរិកនាឆ្នំា ២០១១ បានអោយដឹងថា៖ អ្នកបញ្ចប់ថ្នាក់ឧត្តមសិក្សា អាចរកប្រាក់កំរៃបានជាមធ្យម ១,០៥៣ ដូល្លារក្នុងមួយសប្ដាហ៍ និងអ្នកចប់មធ្យមសិក្សាទុតិយភូមិ អាចរកបាន ៦៣៨ ដូល្លារផងដែរ។ 
២. អត្រាអ្នកគ្នានការងារធ្វើថយចុះនៅពេលយើងសិក្សាកាន់តែខ្ពស់ នោះឱកាសការងាររបស់យើងកាន់ច្រើន ពោលគឺយើង អាចស្វែងរកការងារបានច្រើនកន្លែង ដូចជាតាមសាលារៀន ក្រុមហ៊ុន អង្គការ មន្ទីពេទ្យ ឬស្ថាប័នរដ្ឋផ្សេងៗ។៣. មានជំនាញមួយដ៏ពិតប្រាកដ
ពេលយើងបញ្ចប់ការសិក្សា យើងហាក់បីដូចជាដឹងខ្លួនយើងថា យើងជាមនុស្សមាសម្ថភាពធ្វើអ្វីៗបានច្រើន ជាមួយនឹងជំនាញរបស់យើង។ នៅពេលយើងមានជំនាញហើយ យើងធ្វើការងារបានលឿន និងរហ័សជាងអ្នកដទៃ។ ដូច្នេះការរកប្រាក់ចំនួលរបស់យើងក៍បានស្រួល និងលឿនជាងអ្នកដទៃផងដែរ។

ដោយ៖ សារិនប្រភព៖therichtimes