ចិន៖ មនុស្ស ១២នាក់ ក្នុងគ្រួសារមួយ បានបាត់បង់ជីវិត បន្ទាប់ពី រថយន្តរបស់ពួកគេបានបើកទៅបុក ជាមួយនឹងរថយន្តដឹកទំនិញដ៏ធំមួយ នៅក្នុងទីក្រុង Chongqing នៅភាគខាងត្បូង ប្រទេសចិន កាលពីថ្ងៃចន្ទ ម្សិលមិញ។
យោងតាមបណ្តាញសារពត៌មាន chinadaily បានឱ្យដឹងថា មានមនុស្ស ១២នាក់ ជិះក្នុងរថយន្តតូរិះ បានស្លាប់យ៉ាងអាណោចអាធ័ម ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរដ៏រន្ធត់មួយ ដោយ រថយន្តតូរិះ បានបើកទៅបុកចំពីមុខរថយន្តដឹកទំនិញពេញមួយទំហឹង បណ្តាលឱ្យមនុស្សជិះនៅក្នុងរថយន្តតូរិះ ១២នាក់ បានស្លាប់បាត់បង់ជីវិតទាំងអស់។ចំណែក អ្នកបើករថយន្តដឹកទំនិញ រងរបួសធ្ងន់។
ករណីគ្រោះថ្នាក់ចរាចរខាងលើ គេមិនទាន់រកឃើញនូវមូលហេតុ ដែលបង្កឱ្យមានគ្រោះថ្នាក់ចរាចរនេះនៅឡើយទេ ហើយប៉ូលិសកំពុងតែបន្តធ្វើការស៊ើបអង្កេត និងតាមដាន៕




ដោយ៖ វណ្ណៈប្រភព៖ chinadaily