ទូរស័ព្ទ Smartphone ជំនាន់ថ្មីរបស់ Apple នឹងមិនប្រើប្រាស់នូវសំបកកញ្ចក់ដូច iPhone 4 និង 4S ទៀតនោះទេ ដោយជំនួសមកវិញនូវសារធាតុ Liquidmetal ដែលមានកំរិតធុននឹងការកូតស្នាមមានកំរិតខ្ពស់ និងកាន់តែរឹងមាំជាងមុនបើធៀបជាមួយដែកថែបនិង Titanium ។កាសែត Etnews របស់កូរ៉េខាងត្បូងបានចុះផ្សាយថា Apple និង Samsung បានធ្វើការផ្លាស់ប្តូរនូវសារធាតុសំរាប់ផលិតសំបកការពារនៅលើសមិទ្ធិផលទូរស័ព្ទប្រណិតរបស់ពួកគេ។ ជាក់ស្តែង Galaxy S III បានប្រើប្រាស់នូវសារធាតុលាយ ceramic ចំណែកឯ iPhone ជំនាន់ថ្មីគឺប្រើប្រាស់សារធាតុ Liquidmetal ។ អាស្រ័យដូច្នោះហើយ សមិទ្ធិផលទាំងពីរសុទ្ធតែមានការរចនាឡើងមានកំរាស់ស្តើងនិងស្រាល ជាមួយនឹងសមត្ថភាពអាចធុននឹងការកូតស្នាម និងធ្លាក់បានបានយ៉ាងល្អទៀតផង។
Liquidmetal ត្រូវបានធ្វើការអភិវឌ្ឍន៍ដោយមជ្ឈមណ្ឌលស្រាវជា្រវបច្ចេកវិទ្យានៅរដ្ឋ California ប្រទេសអាមេរិក។ នេះគឺជាលោហៈដែលផ្សំឡើងពី niken, titan រឺអាលុយមីញ៉ូម...ជាហេតុធ្វើអោយវាមានសមត្ថភាពការពារបានពីច្រេះស៊ី,មិនដុះស្នឹម និងមានភាពរឹងមាំល្អបំផុតជាងសារធាតុផ្សេងៗទៀត។
 |
| តារាងប្រៀបធៀបកំរិតរឹងមាំរបស់សារធាតុលោហៈរួមមាន អាលុយមីញ៉ូម, titanដែកថែបច្រេះមិនចាប់ និង Liquidmetal |
iPhone ជំនាន់ទី ៦ គ្រោងនឹងដាក់បង្ហាញវត្តមាននៅចុងពាក់កណ្តាលឆ្នាំ ២០១២ នេះហើយ។ សមិទ្ធិផលថ្មីនេះអាចនឹងបំពាក់អេក្រង់ធំជាងកំណែមុនៗ, ប្រើប្រាស់ chip A5X (ដូចគ្នានឹង iPad 3), card ក្រាហ្វិកខ្លាំង និងបំពាក់បច្ចេកវិទ្យា 4G LTE ទៀតផង។
ប្រភព៖ Etnewsដោយ៖ រស្មី