មិនចាំបាច់ដល់គ្រឿងសំអាងថ្លៃៗនោះទេ ការប្រើប្រាស់វត្ថិធាតុសាមញ្ញដែលធ្វើឡើងពីធម្មជាតិ ក៏អាចជួយថែរក្សាសម្រស់អ្នកបាន។

សូមស្វែងយល់ដូចខាងក្រោម៖

-ប្រេងដូងមានប្រសិទ្ធិភាពជួយបំប៉នសំណើម ធ្វើអោយស្បែកបានស្រស់ស្អាត ម៉ត់រលោង។ ការម៉ាស្សារាងកាយដោយប្រេងដូងមុនពេលងូតទឹក គឺជាជម្រើសល្អសម្រាប់អ្នក។

-ការស្ដាប់តន្ដ្រី ទៅមើលកុន ឬជជែកលេងជាមួយមិត្តភ័ក្ដ ក៏ជាវិធីល្អ ជួយកាត់បន្ថយមុនលើផ្ទៃមុខ និងការកើតអង្គែសក់បានយ៉ាងល្អ។

-លាបទឹកក្រូចឆ្មារលើស្បែកជុំវិញរង្វង់ភ្នែក ជាញឹកញាប់នឹងជួយកាត់បន្ថយស្នាមជ្រីវជ្រួញបានយ៉ាងមានប្រសិទ្ធិភាពផងដែរ។width=309

-ប្រើប្រាស់ដំឡូងបារាំង បិទលើស្បែកជុំវិញភ្នែក វាអាចជួយកាត់បន្ថយភាពជាំខ្មៅនៅលើភ្នែក។ ជាងនេះ អ្នកក៏អាចលាបប្រេងដូងបានដែរ ដើម្បីម៉ាស្សាស្បែកត្រង់នេះ ដោយសារវាតែវាមានប្រយោជន៍ដូចគ្នា។

-ទឹកដូងនឹងជួយធ្វើស្បែកបានភ្លឺរលោងបន្ដិចម្ដងៗ។ ប្រសិនអ្នកមានស្លាកស្នាមដោយសារមុន ឬជម្ងឺសើស្បែក ចូរលាបទឹកដូងត្រង់ស្បែកនោះ។

width=333

-ដើម្បីបំបាត់ស្នាមជ្រួញនៅជុំវិញ.ក ចូរប្រើទឹកក្រូចឆ្មារ លាយជាមួយអំបិល លាបនៅត្រង់នោះ។នៅពេលអ្នកធ្វើបែបនេះ ជាញឹកញាប់ ស្បែកត្រង់ជុំវិញ.ក នឹងបានស្រស់ស្អាតឡើងវិញ។

-ទឹកក្រូចឆ្មារមួយផ្លែតូច លាយជាមួយស្ករមួស្លាបព្រា លាបទៅលើបាទដៃ វានឹងជួយអោយបាទដៃបានស្រស់ខ្ចីដូចដៃកូនក្មេងអាយុ ១៤ឆ្នាំ។

-ប្រសិនជើងរបស់អ្នកមានបញ្ហាប្រេះ ចូរអ្នកលាបប្រេងអូលីវអោយបានញឹកញាប់។ ក្រៅពីនេះ អ្នកគួរតែត្រាមជើងក្នុងទឹកក្ដៅឧណ្ហឧណ្ហអោយបានពី ១០ ទៅ ១៥នាទី វានឹងជួយរក្សាស្បែកអោយស្រស់ថ្លា នេះក៏ដោយសារតែ ឈាមដំណើរការបានល្អ៕

width=336

ដោយ ៖ សូរីយ៉ាប្រភព ៖ LD