យោងតាមវេបសាយផ្លូវការជាច្រើន តារាចម្រៀងស្រីនាង Ellie Goulding បានភ្ជាប់ពាក្យជាមួយនិងអ្នកជំនួញម្នាក់ឈ្មោះថា Caspar Jopling ក្រោយអ្នកទាំងពីរទាក់ទងគ្នាអស់រយៈពេល ១៨ ខែកន្លងមកនេះ ។ 

កាសែតប្រចាំប្រទេសអង់គ្លេសបានធ្វើការប្រកាសជាផ្លូវការ ដោយប្រើប្រាស់ឈ្មោះ Elena នេះគឺជាឈ្មោះពិតរបស់ Ellie Goulding ។ 

/

នៅក្នុងនោះផងដែរ គេបានប្រកាសថា សុំប្រកាសជាសាធារណៈថា នេះគឺជាការភ្ជាប់ពាក្យរវាងលោក Caspar ដែលជាកូនប្រុសលោក Nicholas Jopling នៃ Yorkshire និងអ្នកស្រី Jayne Warde-Aldam នៃ Yorkshire ជាមួយនិងនាង Elena ដែលជាកូនស្រីរបស់លោក Arthur Goulding នៃ Herefordshire និងអ្នកស្រី Tracey Sumner នៃ West Midlands ៕

/

/

ប្រែសម្រួល​ ៖ គន្ធា

ប្រភព ៖ kenh14