Samsung ទើបតែបានបញ្ចេញនូវកំណែរ Update ថ្មីសម្រាប់ នាឡិការឆ្លាតវៃរបស់ខ្លួន Gear S3។ កំណែរ Update នេះមានទំហំតូចប៉ុណ្ណោះ គឺប្រមាណ 21MB ដែលជាជំហ៊ានដំបូងមានតែប្រទេស Canada ប៉ុណ្ណោះដែលទទួលបានកំណែរ Update នេះមុនគេ។ ក្នុងកំណែរ Update នេះគឺបានសរសេរ ឲ្យយើងបានដឹងយ៉ាងខ្លីថា “ ជួយបង្កើនថាមពលរយៈពេលនៃការប្រើប្រាស់ថ្មរ ”។

/

យើងបានដឹងហើយថា កាលពីខែមុន Samsung បានបញ្ចេញនូវកំណែរ Tizen 3.0 Update ដែលមានអ្នកប្រើប្រាស់ជាច្រើនបានត្អូញត្អែរថា កំណែរ Update នេះបានធ្វើអោយ Gear S3 របស់គេឆាប់អស់ថ្ម និង​ឆាប់ក្តៅ។

វាពិតជាប្រសើរណាស់ប្រសិនជា កំណែរ Update ថ្មីនេះពិតជាជួយលុបបំបាត់បញ្ហារថ្ម ដូចដែលអ្នកប្រើប្រាស់បានរំពឹងទុកមែននោះ៕

 

ប្រភព និងកែសម្រួលពី៖  GSMarena