ចិន៖ នាវាមុជទឹកចិនមួយ ដែលបំពាក់ដោយប្រព័ន្ធបច្ចេកវិទ្យាកត់ត្រាសំឡេងថ្មីមួយនឹងត្រូវមុជទឹក  ទៅក្នុងសមុទ្រចិនខាងត្បូងនៅឆ្នាំក្រោយ   បន្ទាប់ពី  មុជទឹកសាកល្បងបានជម្រៅ ៧,០០០ម៉ែត្រ នៅក្នុងសមុទ្រប៉ាស៊ីហ្វិច កាលពីខែមុន។

width=456

យោងតាមបណ្តាញសារពត៌មានក្នុងស្រុកមួយរបស់ចិន  បានឱ្យដឹងថា  នាវាមុជទឹកនេះមានបេសកម្មរុករកធនធានរ៉ែធម្មជាតិនៅបាតសមុទ្រ  នៅថ្ងៃអនាគត។  ជាពិសេស នៅសមុទ្រចិនខាងត្បូងចិននឹងពង្រីកដែនសមុទ្ររបស់ខ្លួន ចាប់ពីឈូងសមុទ្រចិនខាងត្បូងឆ្ពោះទៅតំបន់ភាគខាងត្បូងឈៀងខាងកើតប្រទេសអាស៊ី

width=456

យោងតាមអ្នកស្រាវជា្រវចិន   បានធ្វើការសន្និដ្ឋានថា   នៅក្នុងសមុទ្រចិនខាងត្បូង មានធនធានប្រេងកាត ដែលអាចផលិតប្រេងបានប្រមាណជា ២១៣កោដិធុង៕

/

ដោយ៖វណ្ណៈប្រភព៖ channelnewsasia