លោក Tadashi Yanai បានស្ថាបនា និងដំណើរការអាជីវកម្មលើអាណាចក្រសម្លៀកបំពាក់លក់រាយ ដែលបានចុះបញ្ជីនៅទីក្រុងតូក្យូក្រោមស្លាកយីហោ Fast Retailing ដែលជាក្រុមហ៊ុនមេនៃក្រុមហ៊ុន Uniqlo ។ លោក និងគ្រួសាររបស់លោក ជាម្ចាស់ភាគហ៊ុន ៤៤ % ។
ក្រុមហ៊ុន Fast Retailing ក៏ជាម្ចាស់ក្រុមហ៊ុនចំនួនពីរទៀតផងដែរគឺ ក្រុមហ៊ុន J Brand និង Theory។ មិនតែប៉ុណ្ណោះលោក Yanai ក៏មានទំនុកចិត្ដលើកំណើន នៅតំបន់អាស៊ីផងដែរ ជាពិសេសគឺប្រទេសចិន និងថៃ ដែលអាចនាំចេញម៉ាក Uniqlo ទៅលក់បាន ។
លោក Yanai បានបោះបង់ចោលគោលបំណងឆ្នាំ ២០១២ ថានឹងបើកហាងលក់ម៉ាក Uniqlo ចំនួន ១០០០ កន្លែង នៅលើទឹកដីអាមេរិក ហើយចាប់តាំងពីខែមីនា ឆ្នាំ ២០១៧ មកទល់នឹងបច្ចុប្បន្ន ក្រុមហ៊ុនរបស់លោក មានហាងចំនួន ៤៧ នៅសហរដ្ឋអាមរិក ។ លោក Yanai ចង់ឱ្យក្រុមហ៊ុនរបស់លោក ក្លាយជាក្រុមហ៊ុនលក់រាយដ៏ធំបំផុតរបស់ពិភពលោក ដែលមានន័យថា ក្រុមហ៊ុននេះមានទំហំធំលើស H&M និង Inditex ទៅទៀត(ក្រុមហ៊ុនមេរបស់ម៉ាក Zara)។ នៅឆ្នាំ ២០១៩ កន្លងទៅនេះ លោក Yanai មានទ្រព្យសម្បត្ដិសរុប ២៤.៩ ពាន់លានដុល្លារអាមេរិក ដែលធ្វើឱ្យលោកក្លាយជាមហាសេដ្ឋីលំដាប់ទី ១ នៅប្រទេសជប៉ុន ៕
ប្រែសម្រួល៖ សារ៉ាត
ប្រភព៖ Forbes