ភ្នំពេញ ៖ ជនរងគ្រោះ២នាក់ បានស្លាប់ដោយសារខ្យល់គ ក្នុង២ករណីផ្សេងគ្នា ក្នុងទឹកដី ខណ្ឌមានជ័យ នៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៣នេះ ដែលជនរងគ្រោះម្នាក់ គឺជាបងប្រុសបង្កើតសព អតីតតារាកំប្លែងនាយឡោស៊ី និងធ្វើជាមន្រ្តីយោធា នៅក្រសួងការពារនៅ DN ក្រោយពីជនរងគ្រោះ ខ្យល់គ ហើយធ្លាក់ពីលើផ្ទះ ចូលក្នុងទឹកលង់ស្លាប់ ខណ:ជនរងគ្រោះម្នាក់ ស្លាប់ពេលកំពុងដេកលក់ ។
ករណីទី១-សពឈ្មោះ ប៉ុក ប៉ុណ្ណារ៉ា ភេទប្រុស អាយុ ៥៥ឆ្នាំ លង់ទឹកស្លាប់ ព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ ២០១៣នេះ នៅភូមិតាងៅ សង្កាត់និរោធ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ដោយឡែក បុរសម្នាក់ ត្រូវបានគេប្រទះឃើញ ដេកស្លាប់នៅក្នុងបន្ទប់ផ្ទះជួល ដោយពុំដឹងមូលហេតុ បង្ក ឲ្យមានការភ្ញាក់ផ្អើល ដល់បងប្អូនប្រជាពលរដ្ឋនៅជុំវិញផ្ទះកើតហេតុ នាំគ្នាមករោម មើលស្មានថា ជា ករណីឃាតកម្ម ។ ហេតុការណ៍នេះបានកើងឡើង កាលពីវេលម៉ោង ៩ និង ២០នាទីព្រឹកថ្ងៃទី១៩ ខែ វិច្ឆិកា ឆ្នាំ ២០១៣ ស្ថិតនៅក្នុងបន្ទប់ផ្ទះជួល ក្រុមទី ៩ ភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។
យោងតាមប្រភពព័ត៌មាន ពីនគរបាលមូលដ្ឋាន បានឲ្យដឹងថា បុរសម្នាក់ដែលដេកស្លាប់ នៅក្នុងបន្ទប់ផ្ទះ ជួលតែម្នាក់ឯងខាងលើនេះមានឈ្មោះ ឈឿន រ៉ាវី ភេទប្រុស អាយុ ២៣ឆ្នាំ មុខរបរជាកម្មកររោងចក្រ ស្នាក់នៅចំណុចកើតហេតុខាងលើ ។
នារីម្នាក់ឈ្មោះ ជូរី អាយុ ២១ ឆ្នាំ ត្រូវប្អូនស្រីបង្កើតរបស់ជនរងគ្រោះបាននិយាយរៀបរាប់ ប្រាប់សមត្ថកិច្ច ថា កាលពីល្ងាចថ្ងៃទី១៨ ខែវិច្ចិកា ឆ្នាំ ២០១៣នេះ បងប្រុសរបស់នាង តែងតែនិយាយថា មិនសូវស្រួល ខ្លួន និងអស់កម្លាំងហូបបាយមិនកើតទេ ហើយរហូតមកដល់ព្រឹកថ្ងៃកើតហេតុខាងលើនេះ ខណៈរូបនាង ត្រឡប់មកពីផ្សារវិញ ឃើញបន្ទប់របស់ជនរងគ្រោះបិទទ្វារ តាំងពីយប់ មកដល់វេលាម៉ោងកើតហេតុ មិន ទាន់ឃើញមានបើកទ្វារសោះ ដូច្នេះនាងមានការសង្ស័យ ក៏ដើរទៅគោះទ្វារផ្ទះរបស់ជនរងគ្រោះ និងស្រែក ហៅ ប៉ុន្តែពុំមានការឆ្លើយតបនោះទេ ។ ភ្លាមៗនោះ នាងបានអើតតាមបង្អូច ស្រាប់តែឃើញបងប្រុសដេក ស្លាប់នៅលើគ្រែ ក្នុងបន្ទប់ផ្ទះជួលបាត់ទៅហើយ ។
ប្រភពដដែលបានបន្តថា ពេលឃើញដូចនោះ នាងក៏ស្រែកឆោឡោ បង្កឲ្យមានការភ្ញាក់ផ្អើល ដល់ប្រជា ពលរដ្ឋជិតខាងនាំគ្នាមករោមមើល និងរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានឲ្យចុះមកពិនិត្យ ។ សមត្ថកិច្ច មូលដ្ឋាន និងនគរបាលជំនាញបានចុះមកធ្វើកោសល្យវិច្ច័យ ទៅលើខ្លួនសពជនរងគ្រោះខាងលើនេះ ពុំ មានស្លាកស្នាមអ្វីឡើយ ដូច្នេះសមត្ថកិច្ចសន្និដ្ឋានថា អាចជាករណីខ្យល់គរស្លាប់ក្នុងបន្ទប់តែម្នាក់ឯង គឺមិន មែនជាករណីឃាតកម្ម ឬក៏ជាករណី ធ្វើអត្តឃាត ខ្លួននោះទេ ។បន្ទាប់ពីពិនិត្យរួចរាល់ហើយនោះ សមត្ថ កិច្ចបានប្រគល់សពទៅឲ្យបងប្អូនដឹកយកទៅធ្វើបុណ្យតាមប្រពៃណី ៕




ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល