កំសាន្ត ៖ មនុស្សយើងម្នាក់ៗតែងតែចង់មានរូបសម្រស់ស្រស់ស្អាត​និងក្មេងជាងវ័យ តែអ្វីដែលសំខាន់នោះគឺអាស្រ័យទៅលើពេលវេលា កប្រាក់កាក់ និងការព្យាយាមរបស់យើង ព្រមទាំងគន្លឹះថែរក្សាសម្រស់របស់ពួកគេរៀងខ្លួន ។ 

ឥលូវនេះយើងមកដឹងអំពី គន្លឹះថែទាំសម្រស់របស់តារាសម្តែងស្រីទាំង ៤ ដួងនេះវិញ ថាតើពួកគេធ្វើរបៀបណា ទើបអាចរក្សាសម្រស់បានស្រស់ស្អាត ខណៈអាយុក៏មិនមែនតិចដែរ ។ 

១. នាង Chompoo Araya 

អ្នកម្តាយកូនភ្លោះរូបនេះតែងតែប្រើប្រាស់ ក្រែមការពារកំដៅថ្ងៃមុនពេលដែលនាងធ្វើដំណើរចេញទៅក្រៅ អ្វីដែលកាន់តែពិសេសគឺនាង ត្រូវសម្រាកឲ្យបានលើសពី ៦ ម៉ោងក្នុងថ្ងៃមួយ ទើបធ្វើឲ្យសម្រស់ក្មេងជាងវ័យ ។ 

/

/

២. នាង Davika

តួស្រីក្នុងរឿង Pee Mak តែងតែទទួលទានបន្លែបៃតង ព្រមទាំងផ្លែឈើស្រស់ ដើម្បីជំនួសស្បែករបស់នាង ឲ្យកាន់តែភ្លឺថ្លា និងស្រស់ស្អាតតាមរបៀបធម្មជាតិ ។ 

/

/

៣. នាង Yaya

បើនិយាយអំពីតារាស្រីកូនកាត់រូបនេះវិញ ចូលចិត្តទទួលទានទឹកឲ្យបានច្រើន តាមដែលអាចធ្វើទៅបាន ព្រោះអាចជួយឲ្យស្បែក កាន់តែមានសំណើមជាជាងធម្មតា ។ 

/

/

៤.​ នាង Kimberly

បើនិយាយអំពីអ្នកគាំទ្រភាគច្រើនសុទ្ធតែបានស្គាល់ថា នាងគឺជាមិត្តស្រីរបស់លោក Mark Prin ដែលជាតារាសម្តែងដូចគ្នា ។ បើនិយាយអំពីការថែរក្សាសម្រស់វិញ នាងក៏ចូលចិត្តទទួលទានទឹក មិនខុសប្លែកពីនាង Yaya ដែលជាតារារួមអាជីពផង ព្រមទាំងជាមិត្តស្លាប់រស់ជាមួយនឹងគ្នាជាយូរឆ្នាំទៀតផង ៕

/

/

ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ daradaily