ពេទ្យខាងចាក់ថ្នាំសន្លប់ ម្នាក់នៅទីក្រុង Xiamen ភាគអាគ្នេយ៍ខែត្រ Fujian ប្រទេសចិនត្រូវបានប៉ូលីសញ៉ាត់ចូលទ្រុងដោយសារខ្លួនបានចាប់រំលោភនារីម្នាក់ដែលមកវះកាត់ខណៈពេលដែលនាងកំពុងតែត្រូវថ្នាំសណ្ដំ។/បើតាមប៉ូលីសក្នុងតំបន់បានអើយដឹងថានារីម្នាក់នោះឈ្មោះ Wen Wen ដែលមកវះកាត់នៅក្នុងមន្ទីរពេទ្យរោគស្រ្តី Xiamen កាលពីខែមិនាកន្លងមកនេះ។ ក្នុងថ្ងៃកើតហេតុម៉ោង ១៨៖៥០ នាទីក្រោយពេលដែលការវះកាត់រួចរាល់ គេបានបញ្ជូនពេទ្យជំនាញខាងថ្នាំសណ្ដំអោយទៅដាស់នាងឡើង។/នារីម្នាក់នេះការពិតទៅគឺនៅមានសតិដឹងខ្លួនជាធម្មតាគ្រាន់តែត្រូវឥទ្ធិពលថ្នាំសន្ដំធ្វើអោយនាងទន់ខ្លួននឹងមិនដឹងការឈឺចាប់ប៉ុណ្ណោះ។ ដោយសារមិនបានមើលគ្រប់ជ្រុងជ្រោយជាមួយនឹងចំណង់តណ្ហាផងនោះ គ្រូពេទ្យផ្នែកសណ្ដំម្នាក់នោះបានឆ្លៀតពេលកេងចំណេញលើរូបនាងដោយចាប់រំលោភយកតែម្ដង ហើយមានសម្រេចទៀតផង។រាល់សកម្មភាពផ្ដេសផ្ដាស់របស់គ្រូពេទ្យកំហូចមួយនេះត្រូវបានគេថតជាប់ក្នុងកាមេរ៉ាសុវត្តិភាពទាំងអស់។ ក្រោយពីនារីរូបនេះដឹងខ្លួន នាងបានប្ដឹងប៉ូលីសហើយរឿងក្ដីរបស់នាងពេលនេះត្រូវបានគេរកយុត្តិធម៍ជូនសព្វគ្រប់ហើយ។ ប៉ុន្តែអ្វីដែលជាបញ្ហានោះគឺវីដេអូដែលគ្រូពេទ្យកំហូចរំលោភនាងនោះបានលេចចេញពេញ Internet៕

ដោយ៖ ម៉ូកាប្រភពពី៖ Chinabuzz