ម៉ូតូ Jockey CK 125  ស៊េរីថ្មី ឆ្នាំ២០១៣ ជាប្រភេទម៉ូតូ Sport ម៉ូដែលថ្មី ដ៏ស្រស់ស្អាត ដែលទើបតែនាំចូលមកប្រទេសកម្ពុជា និង កំពុងតែពេញនិយមបំផុតសំរាប់យុវវ័យ។

ម៉ូតូ Jockey CK 125 រចនាម៉ូដឡើងយ៉ាងប្រណិត   ជាមួយនឹងចង្កៀងមុខ មានភ្នែក១ មានរាងស្រស់សង្ហា អាចបំភ្លឺផ្លូវបានច្បាស់ល្អ ជាមួយនឹងស្តប់ស៊ីញ៉ូ ២ វែងដ៏ទាក់ទាញ នៅសងខាង អមជាមួយការរចនាម៉ូដតែមថ្មី ដ៏ស្រស់ស្អាត មានបីពណ៌ (ស លឿង និង ក្រហម)។

ជាពិសេសម៉ូតូ Jockey CK 125 មានម៉ាស៊ីន ១ កំលំាងម៉ាស៊ីន ១២៥សេសេ  អាចផ្ទុកសាំងបាន ៥លីត្រ។ ចំពោះតំលៃ ក្រុមហ៊ុនមិនទាន់ចេញតំលៃដាក់លក់ច្បាស់លាស់នៅឡើយ៕

សូមទស្សនា រូបភាព ខាងក្រោម!!!

/

/

width=500\

width=500

width=500

ដោយ៖ វណ្ណៈប្រភព៖ KYMCO