នៅក្នុងវ័យ រសៀល ទៅហើយ ប៉ុន្ដែលោកយាយ Chandro Tomar រស់នៅក្នុងប្រទេសឥណ្ឌា នៅតែធ្វើអោយមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយសារតែភាពស្ទាត់ជំនាញក្នុងការបាញ់កាំភ្លើងរបស់ខ្លួន។
លោកយាយ Chandro Tomar មានអាយុ ៧៨ឆ្នាំ បានចូលរួមក្នុងការប្រកួត និងដណ្ដើមបានពានរង្វាន់ផ្នែកបាញ់កាំភ្លើងចំនួន ២៥  នៅក្នុងការប្រកួតដែលត្រូវបានរៀបចំឡើងនៅជុំវិញប្រទេសឥណ្ឌា។

លោកយាយ Chandro Tomar បានមានប្រសាសន៍ថា ៖ ខ្ញុំចង់ធ្វើអ្វីមួយដែលមានប្រយោជន៍ដល់ជីវិត និងដើម្បីបង្ហាញពីសមត្ថភាពរបស់ខ្លួន។ នៅពេលបានបាញ់គ្រាប់ដំបូង ខ្ញុំគិតថា ខ្ញុំពិតជាចូលចិត្តកីឡានេះណាស់។ នៅពេលនេះ ខ្ញុំបានបង្ហាញប្រាប់រាល់គ្នាថា អាយុមិនមែនជាបញ្ហានោះទេ។ ប្រសិនយកចិត្តទុកដាក់ អ្នករាល់គ្នានឹងអាចធ្វើអ្វីៗបានទាំងអស់។

/
លោកយាយ Chandro Tomar អាយុ ៧៨ឆ្នាំ
លោកយាយ Chandro Tomar បានចាប់ផ្ដើមកាន់កាំភ្លើងលើកទីមួយកាលពី ១០ឆ្នាំមុនខណៈដែលគាត់បាននាំចៅទៅមើលក្លឹបហាត់បាញ់កាំភ្លើងមួយនៅភូមិ Johri ក្នុងតំបន់ Uttar Pradesh ប្រទេសឥណ្ឌា។ ប្រការដែលគួរស្ងើចសរសើរ នោះគឺនៅពេលបានហាត់បាញ់ជាមួយចៅ លោកយាយបានធ្វើអោយអ្នកបង្ហាត់ត្រូវភ្ញាក់ផ្អើលយ៉ាងខ្លាំង។

បើទោះជាមានការរវល់ធ្វើការនៅក្នុងកសិដ្ឋានដើម្បីចិញ្ចឹមគ្រួសារ ប៉ុន្ដែលោកយាយ Chandro Tomar នៅតែឆ្លៀតពេលហាត់ ដោយការប្រើដុំថ្ម គប់ចូលទៅក្នុងដបទឹក។ នេះប្រហែលជាកត្តាដែលនាំអោយលោកយាយមានជំនាញបែបនេះ។

/
 
/
 
បច្ចុប្បន្ន លោកយាយ Chandro Tomar ត្រូវបានគេចាត់ទុកដូចជា វត្ថុមានតម្លៃរបស់ជាតិ និងមានឈ្មោះល្បីទូទាំងប្រទេស ដោយសារតែភាពជំនាញក្នុងការបាញ់កាំភ្លើងរបស់គាត់។ ជាងនេះទៅទៀត លោកយាយក៏ទទួយបានមេដាយមាសនៅក្នុងការប្រកួតរកជើងឯកផ្នែកបាញ់កាំភ្លើងសម្រាប់អតីតទាហានដែលត្រូវបានធ្វើឡើងនៅ Chennai នៃប្រទេសឥណ្ឌា។

/

/
បើទោះជាមានឈ្មោះល្បី និងត្រូវបានគេគោរពច្រើន ប៉ុន្ដែជីវភាពរបស់លោកយាយនៅតែមិនបានផ្លាស់ប្ដូរអ្វីទាំងអស់។ លោកយាយនៅតែបំពេញការងារដូចស្ដ្រីសាមញ្ញម្នាក់ នោះគឺការដាំស្ល រៀបចំផ្ទះ និងថែរក្សាគ្រួសារធំរបស់គាត់ដែលមានកូន ៦ នាក់ និងចៅ ១៥នាក់៕

ដោយ ៖ សូរីយ៉ាប្រភព ៖ DM