កំសាន្ត ៖ ថ្មីៗនេះ នាង Taew Natapohn Tameeruks​ និងលោក James Jirayu បានសម្តែងរឿងភាគថ្មីជាមួយគ្នា ដែលមានចំនងជើងថា Nueng Dao Fah Diew ។ 

អ្វីដែលកាន់តែគួរឲ្យចាប់អារម្មណ៍ជាងនេះទៅទៀតគឺនាង Taew Natapohn បានបង្ហោះរូបថតជាមួយនិង លោក James នៅលើគណនីអុិនស្រ្តាក្រាមផ្ទាល់ខ្លួន ទៀតផង ។ 

ទទ្ទឹមនឹងនេះ រូបថតត្រូវបានបង្ហោះមិនបានប៉ុន្មានផង Fans បានបង្អាប់លោក James Jirayu ថា មុខស្អាតដូចមនុស្សស្រីពោលគឺស្អាតជាង នាង Taew Natapohn Tameeruks​ ។ 

បន្ទាប់ពីនោះតារាសម្តែងថៃម្នាក់គឺនាង Matt peeranee បានខមមិនថា ដូចចង់ច្រឡំគ្នាម៉េចទេ ម្នាក់ណាជា James? ហើយម្នាក់ណាជា Taew? ។ 

/

មួយវិញទៀតតារាស្រីរាងតូចច្រឡឹងនាង Mew Nittha ក៏បានបញ្ចេញថា ហេតុអីក៏អ្នកទាំងពីរមុខដូចបងប្អូនភ្លោះយ៉ាងចឹង? ។ ក្នុងនោះផងដែរ សិស្សច្បងរបស់តារាសម្តែង Benz Pornchaita ក៏បាននិយាយមុខពីគេប៉ុន្មានដែរថា អ្នកទាំងពីរពិតជាមុខដូចគ្នាមែនទែន ។ 

គួរបញ្ជាក់ឲ្យដឹងថា តារាស្រីវ័យ ២៨ ឆ្នាំរូបនេះ និងលោក James Jirayu មិនមែនជាបងប្អូនភ្លោះនឹងគ្នាទេ ប៉ុន្តែពាក្យពេជន៍ខាងលើនេះគ្រាន់តែជាការយល់ឃើញ ក្រោយរូបថតរបស់តារាថៃទាំងពីរដួងនេះ បានបង្ហោះនៅលើអុិនធើណិត ៕

/

/

/

/

ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ sanook