Microsoft ធ្វើការមិនឈប់ឈរ ដើម្បីអាចដាក់ឱ្យប្រើប្រាស់នូវកំណែ Windows 10 ទន្ទឹមនឹងនេះ ក្រុមហ៊ុនក៏ថែមទាំងយកចិត្តទុកដាក់ ក្នុងការកែលំអនូវកំហុសឆ្គងមុនៗផងដែរ។

ក្រោយពីបង្ហាញខ្លួន Windows 10 ជាផ្លុវការបានមួយថ្ងៃ ក្រុមហ៊ុន Microsoft ក៏បានបន្ទាន់សម័យ​បន្ថែមឡើងដល់ 1GB ដើម្បីដោះស្រាយបញ្ហាដែលអតិថិជនបានរាយការណ៍ដល់ក្រុមហ៊ុន។

/

កំណែ build ដែលមានកូដ 10240.16405.150725-1815.th1 បានមកដល់ដៃអ្នកប្រើប្រាស់​ក្នុងថ្ងៃនេះ តាមរយៈប្រព័ន្ធបន្ទាន់សម័យស្វ័យប្រវត្តិ។ ចំពោះអ្នកដែលបាន និងកំពុងប្រើ Windows 10 ក្នុងថ្ងៃដំបូង កំណែបន្ទាន់សម័យនឹងដំឡើងបណ្ដាហ្វាលនៃប្រព័ន្ធរបស់វា ដែលបានកែលំអពីកំណែ 10240.16405 បន្ទាប់ពីអ្នកបានបើកកុំព្យូទ័រ។

ក្រោយពីដំឡើង កំណែបន្ទាន់សម័យ​នឹងបំបាត់នូវបណ្ដាកំហុសឆ្គង ដែលនៅមាន ដូចជា មុខងាររបស់ Windows 8 ជាដើម។

ខាងក្រោមនេះគឺជាតំណភ្ជាប់សម្រាប់ទាញយកកំណែ patch ដែលមានទំហំ 300MB ហើយបន្ទាប់ពីដំឡើង ហាតឌីសនៃកុំព្យូទ័ររបស់អ្នកនឹងត្រូវប្រើប្រាស់បន្ថែម 1GB។

KB3074683 (x86)KB3074683 (x64)

ប្រែសម្រួលដោយ ៖ តារាប្រភព ៖ Windows Central