ឥណ្ឌូនេស៊ី៖ នៅពេលដែលគេបង្ហាញរូបភាពនៃកង់មួយ ដែលមានប្រវែង វែងបំផុតនោះ គឺបានធ្វើអោយមនុស្សជាច្រើន មានការភ្ងាក់ផ្អើល  និងកោតស្ងប់ស្ងែងយ៉ាងខ្លាំង ចំពោះអ្នកដែលមានគំនិតច្នៃប្រឌិតកង់នេះឡើង។

width=457

កង់ដែលមានប្រវែង ដ៏វែងនេះ    ត្រូវបានរចនាម៉ូតឡើងដោយប្រជាពលរដ្ឋឥណ្ឌូនេស៊ី ដែលមានទីតាំងនៅភូមិ Blawe ស្រុក Kediri​ នៃខេត្ដ Java ។   លោក Mrijl van Maers Werkloeg ដែលជាអ្នក មានគំនិតច្នៃប្រឌិតម៉ូតកង់នេះមុនគេ បាននិយាយថា កង់នេះ គឺមានប្រវែងជិត ១៤ម៉ែត្រ និងតួរខ្លួនរបស់ គឺធ្វើអំពើដែកស្ពាន់។

width=457

width=459

ក្រុមអ្នកជំនាញនៃអាជ្ងាធរ ប្រទេសឥណ្ឌូនេស៊ី   បាននិយាយថា​ ទោះបីជាកង់មួយនេះ វាពុំទាន់ដឹងថា មានប្រយោជន៍អ្វីធំដុំក៏ដោយ ក៏នេះអាចបង្ហាញថា​ ប្រជាពលរដ្ឋ មានគំនិតច្នៃប្រឌិតអ្វីដែលថ្មីផងដែរ។ លើលពីនេះទៅទៀត ក្រុមអាជា្ងធរក៏បាន  ធ្វើកាត់ត្រាទុក និងបញ្ចូលទៅក្នុងសារមន្ទី ដែលវាគឺជាកង់ ដែលមានប្រវែង វែងជាងគេបំផុត នៅក្នុងប្រទេសមួយនេះ៕

 

ដោយ៖ ណារិន្ទប្រភព៖ dailymail