ភ្នំពេញៈ តារាស្រីដែលធ្លាប់ជំពប់ នឹងរឿងអាស្រូវរហូតដល់ មានពាក្យចចាមអារ៉ាមថា នាងបានផ្អាកពីការងារសិល្បៈ កញ្ញា ឆៃ លីដាឡែន បានធ្វើឲ្យទស្សនិកជន មានការភ្ញាក់ផ្អើល នៅពេលដែលឃើញ នាងបង្ហោះរូបថតជាច្រើនសន្លឹក នៅលើបណ្តាញទំនាក់ទំនងសង្គម Facebook មើលទៅញាក់សាច់ … ..! ។

ស្រីស្រស់ កញ្ញា ឆៃ លីដាឡែន បានធ្វើឲ្យទស្សនិកជនជាច្រើន មានការភ្ញាក់ផ្អើល នឹងរូបភាពដែលនាងបានតុបតែងមុខ ស្តាយថ្មីបែបខ្មោច មើលទៅគួរឲ្យខ្លាច បូករួមជាមួយការ លេងទឹកមុខបែបសាហាវ មើលទៅញាក់សាច់ ។ រូបភាពនេះត្រូវបានទស្សនិកជន នៅលើបណ្តាញ ទំនាក់ទំនងសង្គម លើកឡើងថាជាស្ទីលថ្មីរបស់នាងសម្រាប់ឆ្នាំថ្មី ចង់ឲ្យមានភាពប្លែកភ្នែក ព្រោះថាមុនៗនាង ធ្លាប់តែតុបតែងមុខ ស្លៀកពាក់បែបស្ទីល យុវវ័យសម័យទំនើបតែ ទស្សនិកជនមិនធ្លាប់បានឃើញ នាងតុបតែងខ្លួនបែបដើរតួខ្មោចនោះទេ។

ដូច្នេះកុំឲ្យខាតពេលយូរ ទស្សនាជាមួយ Looking TODAY ទាំងអស់គ្នាថា តើរូបភាពរបស់ កញ្ញា ឆៃ លីដាឡែន មានភាពខុសប្លែកពីរូបដើម ដែលនាងធ្លាប់តែតុបតែងខ្លួនស្អាត ធម្មតាៗ និងគួរឲ្យភ័យខ្លាច កម្រិតណា ?

width=500

width=500

width=500

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល