ក្រុមហ៊ុនទូរស័ព្ទចល័ត AT&T របស់អាមេរិច ទើបតែបានឲ្យដឹងថា ពួកគេចាប់ផ្តើមទទួលយកការកុម្មង់ទិញ Galaxy S4 Active ចាប់ពីថ្ងៃម្សិលមិញនេះ ហើយស្មាតហ្វូននឹងធ្លាក់ដល់ដៃអតិថិជន នៅថ្ងៃទី 21 ខាងមុខនេះ គឺមួយថ្ងៃក្រោយពេលព្រឹត្តិការណ៍របស់ Samsung បានប្រារព្ធឡើង។
បើនិយាយពីតំលៃលក់ជាផ្លូវការវិញ S4 Active ត្រូវបានដាក់លក់ក្នុងតំលៃ 199$ ដោយភ្ជាប់ជាមួយកិច្ចសន្យាពីរឆ្នាំ។ ពួកគេមិនបាននិយាយពីតំលៃ Version មិនមានកិច្ចសន្យាទេ ប្រហែលជា AT&T នឹងចែកចាយផ្តាច់មុខផលិតផលនេះ។

បើទោះជាមានឈ្មោះ Galaxy S4 ក្នុងនោះ ប៉ុន្តែ Active ពិតជាខុសប្លែកច្រើនជាមួយរៀមច្បងរបស់ខ្លួន។ វាមានការរចនាម៉ូត ខុសប្លែកទាំងស្រុង ផ្តោតទៅលើសមត្ថភាពសំបកការពារខាងក្រៅ ជាប់ស្តង់ដារ IP67។ និយាយពីរូបសណ្ឋាន S4 Active ប្រើប្រាស់ CPU Quad Core ល្បឿន1.9GHz, LTE, Android 4.2.2, កាមេរ៉ា 8MP ជាមួយអំពូល flash LED និងកាមេរ៉ាមុខទំហំ 2MP៕
ដោយ៖ សិលាប្រភព៖ TTE