ភ្នំពេញ៖  បន្ទាប់ពីតារាសម្តែងរូបសង្ហា និងជាពិធីករល្បីឈ្មោះ នៅក្នុងកម្មវិធី រាត្រីកម្សាន្ត របស់ស្ថានីយទូរទស្សន៍ ស៊ីធីអ៊ិន លោក សាយ រតនៈ បានចេញមុខបកស្រាយ យ៉ាងច្បាស់ ប្រាប់គេហទំព័រ LookingTODAY នូវរឿងរ៉ាវ ដែលមានជនអនាមិក ម្នាក់បានយករូបរបស់លោក ទៅកាត់តចង់ បង្ខូចកេរ្តិ៍ឈ្មោះ ហើយបានបង្ហោះនៅលើ បណ្តាញទំនាក់ទំនង សង្គមហ្វេសប៊ុក ។

នៅក្នុងជំនួបជាមួយគេហទំព័រ LookingTODAY កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៣ ក្នុងកម្មវិធីប្រគំតន្ត្រី នៅមជ្ឈមណ្ឌលកម្សាន្តរ៉ក់ លោក សាយ រតនៈ បានបង្ហើបប្រាប់ឲ្យដឹងថា លោកមានសញ្ញាខ្លះៗហើយ នូវ Account Facebook ដែលយករូបថតរបស់ លោកទៅប្រើប្រាស់ ហើយសរសេរ និងកាត់តរូបភាព ចង់បង្ខូចកេរ្តិ៍ឈ្មោះរបស់លោក ។

ថ្លែងប្រាប់គេហទំព័រ LookingTODAY លោក សាយ រតនៈ បានបញ្ជាក់ថា តាមការស្រាវជ្រាវ Account Fake ដែលជនអនាមិកយករូបថតរបស់ខ្ញុំ ទៅដាក់ ហើយថែមទាំងប្រើឈ្មោះ «Say Rattanak»ដូចខ្ញុំនោះ គឺជាមនុស្សប្រុស ហើយគេធ្វើនេះ គឺចង់បង្ខូចគេឈ្មោះខ្ញុំតែម្តង ។

ពិធីកររូបសង្ហារូបនេះ បានបន្ថែមថា ឥឡូវនេះខ្ញុំគ្រោងនឹងដាក់ពាក្យបណ្តឹង ប្រសិនបើអ្នកនោះ នៅតែបន្តប្រើប្រាស់ Account Facebook នោះ ហើយបន្តបង្ខូចកេរ្តិ៍ឈ្មោះរបស់ខ្ញុំទៀត ។ បច្ចុប្បន្នខ្ញុំកំពុងតែឲ្យមេធាវី ចាត់ចែងចំពោះរឿងនេះ ព្រោះថាការប្រើពាក្យសម្តីមិនល្អ ចង់បង្កាច់បង្ខូចកេរ្តិ៍ឈ្មោះរបស់ខ្ញុំបែបនេះ ខ្ញុំមិនអាចទទួលយកបានទេ ..! ។

គួរបញ្ជាក់ថា បច្ចុប្បន្ន លោក សាយ រតនៈ កំពុងតែមានសន្ទុះប្រជាប្រិយភាព នៅក្នុងពិភពសិល្បៈ ព្រោះបច្ចុប្បន្នលោកក្តោប បានតំណែងតួឯកជាថ្មីម្តងទៀត តាមរយៈការសម្តែង ខ្សែភាពយន្តមួយ មានចំណងជើងថា គំនុំស្នេហ៍ចាស់ ដែលសម្តែងជាមួយអ្នកនាង កែវ នីសា ហើយខ្សែភាពយន្តថ្មីនេះ ក៏ត្រៀមនឹងចាក់បញ្ចាំង នៅលើកញ្ចក់ទូរទស្សន៍ នៅពេលឆាប់ខាងមុខនេះផងដែរ ៕

- ថ្ម iPhone 5 នៅតែល្អជាងថ្មរបស់ iPhone 5C ដែលជាម៉ូដែលថ្មី ទៅទៀត- វីដេអូ៖ វាស់ប្រៀបធៀប ល្បឿនដំណើរការនៃ CPU របស់ iPhone ទាំង ៨ ម៉ូដែល- អីយ៉ា! សុខ ពិសី ក្លាយជាតារាបង្ហាញម៉ូត សម្លៀកបំពាក់ តាំងពីពេលណា?

width=600

width=600

width=600

ដោយ៖ LookingTODAYផ្តល់សិទ្ធិដោយ៖ ដើមអំពិល