មានបុរសពីរនាក់ជាមិត្តសម្លាញ់នឹងគ្នា ដែលយូរៗទើបបានជួបគ្នាម្តង។ នៅថ្ងៃមួយពួកគេទាំងពីរនាក់បានណាត់ជួបគ្នា អង្គុយញ៉ាំទឹកនៅហាងកាហ្វេ ដើម្បីសួរសុខទុក្ខគ្នា។

បុរស ក ៖ សព្វថ្ងៃនេះឯងយ៉ាងម៉េចហើយ? សុខសប្បាយជាទេ?

បុរស ខ ៖ មានអីសុខសប្បាយជាធម្មតាទេ ! ចុះឯងវិញ?

បុរស ក ៖ អញក៏សុខសប្បាយដូចឯងដែរ។ និយាយចឹង ហេតុអីឥឡូវឯងធាត់ម្ល៉េះ?

បុរស ខ ៖ អ្ហា ! មិនមានអីទេ គ្រាន់តែប្រពន្ធរបស់អញ នាងធ្វើការនៅរោងចក្រផលិតនំបុ័ង ហើយរោងចក្រផ្តល់ដល់នាងជាផលិតផល គឺនំបុ័ងនេះឯង អញស៊ីឡើងធាត់ហើយ។ចុះឯងវិញ ឥឡូវដូចជាស្គមជាងមុនម្ល៉េះ?

បុរស ក ៖ មកពីប្រពន្ធអញដូចប្រពន្ធរបស់ឯងចឹង! រោងចក្រដែលនាងធ្វើការ ក៏ផ្តល់ដល់នាងវិញជាផលិតផលដែរ។

បុរស ខ ៖ ជាអ្វីទៅ? ហើយនាងធ្វើការនៅណា?

បុរស ក ៖ គឺនាងធ្វើការនៅរោងចក្រស្រោមអនាម័យហ្នឹង !

បុរស ខ ៖ អើ, ចប់ប៉ារ៉យ ! ចឹងបានឯងស្គម :D

ដោយ៖ សិលា