ហ្វីលីពីន៖ តាមការអោយដឹងពីប្រព័ន្ធផ្សព្វផ្សាយទូរទស្សន៍ជាតិ ប្រទេសហ្វីលីពីន បានអោយដឹងថា កាលពីចុងសប្ដាហ៍កន្លងទៅនេះ មានគួស្នេហ៍មួយគួ បានរៀបអាពាហ៍ពិពាហ៍ ក្នុងស្ថាន-ភាពមួយគួអោយអាណិតបំផុត។ ពោលគឺថា ពួកគេបានបានរៀបការក្នុងពេលមានវិបត្តទឹកជំនន់ដ៏ធ្ងន់ធ្ងរបំផុត។
តាមប្រភពខាងលើបានអោយដឹងថា លោក Ramoncito Campo និងនាង Hernelie Ruazolបានព្រមរៀបការជាមួយគ្នា ក្នុងវិហារសាសនា Christ មួយកាលពីថ្ងៃ សុក្រនេះ ដែលក្នុងស្ថានភាពមួយ មានទឹកជំនន់ដ៏ខ្លាំងក្លាបំផុត។ អាពាហ៍ពិពាហ៍ពួកគេទាំងពីរនាក់ ត្រូវបានគេចាត់ទុកថា ជាអាពាហ៍ពិពាហ៍ដ៏អស្ចារ្យបំផុត ក្នុងប្រត្ដិសាស្ដ្រហ្វីលីពីន។
គួស្នេហ៍ទាំងពីរនាក់បាននិយាយថា ពួកគេពិតជាសប្បាយចិត្ដយ៉ាងខ្លាំង ទោះបីជាគេរៀបការក្នុងស្ថានភាពបែបនេះក៏ដោយ។ ពួកគេបានសន្យាថា ពួកគេនឹងស្រាឡាញ់គ្នារហូត ដល់ចាស់ស្លាប់រៀងៗខ្លួន៕
ដោយ៖ នារីប្រភព៖ dailymail