បច្ចេកវិទ្យា ៖ ទូរស័ព្ទដៃស្មាតហ្វូន Samsung Ativ S នឹងមានលក់នៅលើទីផ្សារចក្រភពអង់គ្លេសនៅក្នុងថ្ងៃនេះ ខណៈពេលដែល Samsung Ativ Tab ដំណើរការដោយ Windows RTនឹងអាចរកជាវបានដូចគ្នានៅថ្ងៃស្អែក នេះបើយោងតាមសេចក្តីរាយការណ៍របស់ទំព័រសារព័ត៌មានបរទេស។

គួររំឭកផងដែរថា Samsung Ativ S មានលក់នៅលើទីផ្សារប្រទេសអូទ្រីសរួចមកហើយ កាលពីថ្ងៃអង្គារកន្លងទៅនេះស្របពេលដែលវានឹងទៅដល់ទីផ្សារប្រទេសស៊ុយអែតនាពេលឆាប់ៗខាងមុននេះ ហើយបើនិយាយពីតម្លៃនៅលើទីផ្សារចក្រភពអង់គ្លេសវិញត្រូវបានរកអោយឃើញថា ស្មាតហ្វូន Samsung Ativ S មានតម្លៃត្រឹមតែ £442.80 ខណៈពេលដែល £442.80 មានតម្លៃដល់ទៅ £538.80 ឯណោះ។
គួរបញ្ជាក់ផងដែរថា ក៏មានការបញ្ជាកុម្មង់ទិញស្មាតហ្វូន ក៏ដូចជា Tablet ដែលជាផលិតផលថ្មីមួយនេះ ស្របពេលដែលវានឹងមកដល់ទីផ្សារចក្រភពអង់គ្លេស ក្នុងអំឡុងថ្ងៃព្រហស្បត្តិនេះទន្តឹមនឹងនេះ បើនិយាយពីស្មាតហ្វូន Samsung Ativ S មានអេក្រង់ 4.8 ជាមួយនឹងបច្ចេកវិទ្យាSuper AMOLED HD display នឹងមានកាម៉េរ៉ាដល់ទៅ 8 MP ឯណោះ ដោយឡែកបើនិយាយពីSamsung Ativ Tab គឺវាដំណើរការដោយ Windows RT ជាមួយនឹងទំហំអេក្រង់ដល់ទៅ10.1 1366 x 768 display និង dual-core Krait processor ផងដែរ៕
ដោយ ៖ ពិសិដ្ឋប្រភព ៖ gsmarena