Jayson Fann បានសាងសង់ឡើងនូវសំបុកបក្សីធំ ១ ដែលអាចផ្ទុកមនុស្សបានដល់ទៅ ៨ នាក់គាត់គឺជាអ្នកស្រុករដ្ឋ California ម្នាក់ដែលធ្លាប់ជួយសាងសង់ Big Sur Spirit Garden នៅតាមឆ្នេរ Pacific។ ការងាររបស់គាត់ក្នុងការសាងសង់សំបុកយក្សនេះគឺត្រូវប្រើមូលមែកឈើរាប់ពាន់កំណាត់ដែលសុទ្ធសឹងតែជាមែកឈើដែលបែកបាក់ចេញពីដើមឈើ គឺមិនត្រូវអោយកាប់យកមែកឈើនោះទេ។/សរុបទៅ Jayson Fann បានចំណាយពេល ៤ ថ្ងៃក្នុងការស្វែងរកឈើពីក្នុងព្រៃមកធ្វើជាសំបុកចាបមួយនេះហើយ គេបានសាងសង់ជើងទ្រសំបុកនេះដែលអាចទ្រទំងន់បានទៅដល់ប្រមាណជាង ២០០០ ផោនទាំងមនុស្ស និងទំងន់សំបុកធំ៕

/

/

/

/

/

/

ដោយ៖ ម៉ូកាប្រភពពី៖ ecowho