ព័ត៌មានកំសាន្ត ៖ តារាប្រុសស្រីមួយគូចាប់ផ្តើមកាន់តែទទួលបាននូវសុភមង្គលកាន់តែខ្លាំងបន្ទាប់ពីជិវិតអាពាហ៍ពិពាហ៍ កាន់តែមានការរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ ។ 

ហើយពេលនេះអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺ ប្តីប្រពន្ធមួយគូនេះកំពុងតែមានសមាជិកក្រុមថ្មីម្នាក់ទៀត ដែលចូលមកបំពេញជិវិតអាពាហ៍ពិពាហ៍ ឲ្យកាន់តែរឹងមាំជាងមុនទៅទៀត អ្វីដែលពិសេសនោះគឺជាកូន ។ 

ដោយយោងតាមរបាយការណ៍ពីគេហទំព័រ NetEase បានឲ្យដឹងថា កាលពីថ្ងៃទី ២៩ គឺជាថ្ងៃកំណើតរបស់លោក Chen Xiao ។ 

/

/

គួររំលឹកឲ្យដឹងថា លោក Chen Xiao និងអ្នកនាង Michelle Chen បានរៀបការជាមួយគ្នានៅក្នុងទីក្រុង Hefei ដែលស្ថិតនៅក្នុងប្រទេសចិន ។ ហើយអ្នកលោក Chen Xiao គឺជាសិល្បករមួយរូប រីឯអ្នកនាង Michelle Chen គឺជាតារាសម្តែងជនជាតិតៃវ៉ាន់ ហើយពេលនេះអ្នកទាំង ២ កំពុងតែប្រកាសឲ្យអ្នករាល់គ្នាបានដឹងថា ពួកគេកំពុងតែមានសមាជិកថ្មីម្នាក់ទៀតហើយ​ ​។ 

លោក Chen Xiao បានបង្ហោះរូបថតរៀបការរបស់លោក និងភរិយាជាទីស្រលាញ់នៅលើគណី Weibo ដែលបានភ្ជាប់មកជាមួយនិង សារមួយឃ្លាថា រាប់ចាប់ពីពេលនេះតទៅ អូនគឺជាប្រពន្ធរបស់បង ហើយបងសន្យាថា នឹងថែរក្យាគ្រួសារយើងឲ្យបានគង់វង្ស ។ 

ក្រោយមកតារាស្រី Michelle Chen បានបង្ហោះរូបប្តីរបស់នាងសារជាថ្មីម្តងទៀតដោយភ្ជាប់មកជាមួយនិងចំណងជើងថា ចាប់ពីពេលនេះតទៅយើងមានគ្នា ៣ នាក់ ហើយក៍សូមជូនពរថ្ងៃខួបកំណើតបងផងណា ប្តីសម្លាញ់ ៕

/

/

/

/

ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ lollipop