ប្លែកៗ ៖ បើយោងតាមរបាយការណ៍ ដែលបានចេញផ្សាយដោយភ្នាក់ងារសារព័ត៌មានបរទេសដេលីម៉ែល កាលពីពេលកន្លងទៅថ្មីៗនេះ បានបញ្ជាក់អោយដឹងថា គេបានប្រទះឃើញនូវប៉េងប៉ោះចម្លែកមួយ ដែលមើលទៅវាមានរូបរាងដូចទៅនិងកូនតុក្តតាទាទៅវិញ។

គួរបញ្ជាក់ផងដែរថា ប៉េងប៉ោះមួយផ្លែ ដែលមានរូបរាងដូចទៅនឹងតុក្កតាកូនទានោះ ត្រូវគេប្រទះឃើញនៅចំការខាងក្រោយផ្ទះរបស់អ្នកចំការ ជនជាតិអង់គ្លេស គឺលោកតា Eric និងលោកយាយDiane Hinchliffe បានប្រទះឃើញប៉េងប៉ោះចម្លែកនេះនៅចំការខាងក្រោយផ្ទះ ក្នុងទីក្រុង Lincol-nshire ភាគខាងកើតប្រទេសអង់គ្លេស និងបានថតរូបទុក ។ លោកតា Eric អាយុ ៧៨ ឆ្នាំបាន ឱ្យដឹងថា «ដំបូងខ្ញុំយល់ថា វាជាប៉េងប៉ោះភ្លោះ ប៉ុន្តែនៅពេលចូលទៅជិត ក៏ប្រទះឃើញរូបរាងដ៏ចម្លែករបស់វា ។
លើសពីនេះទៅទៀត លោកតាវ័យ ៧៨ ឆ្នាំរូបនេះ ក៏បានបញ្ជាក់បន្ថែមអោយដឹងផងដែរថា ៖ ខ្ញុំបានដាំបន្លែជាច្រើនប្រភេទ រួមមានប៉េងប៉ោះ ត្រសក់ និង ស្ពៃ ប៉ុន្តែមិនដែលប្រទះឃើញបន្លែដ៏ចម្លែកបែបនេះទេពីមុនមក» ៕
ដោយ ៖ ពិសីប្រភព ៖ ដេលីម៉ែល