បើសិនជាភ្ញៀវទេសចរទាំងឡាយចង់ទស្សនាផ្ទាំងផ្កាថ្មប៉ប្រះទឹកនៅឯបាតសមុត្រ លោកអ្នកអាចទៅទស្សនាបាននូវទិដ្ឋភាពផ្ទាំងផ្កាថ្មប៉ប្រះទឹក Apo Reef    ដែលជាឋានសួគ៌នៅឯបាតសមុត្រដ៏ជ្រៅនៅប្រទេសភីលីពីន។

Apo Reef​   គឺជាផ្ទាំងផ្កាថ្មប៉ប្រះទឹកដែលធំជាងគេទី២នៅលើពិភពលោកបន្ទាប់ពីអូស្ត្រាលី។ Saglayan គឺជាឆ្នេរសមុត្ររបស់កោះ Mindoro ប្រទេសភីលីពីន ជាតំបន់ទេសចរណ៍ដ៏ធំដែលភ្ញៀវទេសចរអាចទស្សនាផ្ទាំងផ្កាថ្មប៉ប្រះទឹកដ៏ធំហើយស្រស់ស្អាតនេះបាន។  ដោយសារការស្ថាបនាឡើងវិញនៅកោះ Mindoro ការទៅទស្សនាគឹមានភាពងាយស្រួលឡើងវិញ។

ចំពោះបរិមាណត្រីដែលនៅឯបាតសមុត្រ គឺពិតជាសំបូរបែបដែលមានត្រីធូណា ហ្វូងត្រីតូចៗជាច្រើន និងត្រីឆ្លាមនៅផ្ទៃបាត។ បើក្រឡេកមើលនៅផ្ទៃរាក់វិញ លោកអ្នកនឹងឃើញមានដូចជាសត្វកន្ធាយ សត្វបបែល ត្រីខ្ជឹងសមុត្រ អន្ទង់សមុត្រជាដើម។   លោកអ្នកក៏អាចឃើញនូវសត្វត្រី ដូហ្វាំង ផងដែរនៅតាមផ្លូវធ្វើដំណើរទៅកាន់កោះ Mindoro។

width=447

ក្នុងការមុជទឹកចូលទស្សនា គឺអាចធ្វើទៅបាននៅចុងខែ មីនារហូតដល់ខែឧសភាដែលកំឡុង ពេលនេះពន្លឺអាចជះចូលច្បាស់ដល់បាតសមុត្រ   ដែលភ្ញៀវទេសចរអាចទស្សនាទិដ្ឋភាពដ៏ស្រស់បំព្រងនេះបាន។ ទិដ្ឋភាពដ៏ស្រស់ស្អាតនេះ នឹងឋិតដក់ក្នុងចិត្តរបស់ភ្ញៀវទេសចរជាតិ និងអន្តរជាតិទាំងឡាយដែលបានទស្សនា ហើយមិនអាចបំភ្លេចបានឡើយ៕

ដោយ៖ រិនដូ

ប្រភព៖ .bbc.