ប៉ូលីសតំបន់ Chengguan ម្នាក់ត្រូវបានគេដេញចេញពីមុខតំណែងភ្លាមៗ ក្រោយពេលដែលមានការលេចចេញនូវរូបភាពបុរសម្នាក់ដែលជាអ្នកលក់ដូរតាមផ្លូវអង្គុយអោបជើងលោកប៉ូលីសអង្វរលោកកុំអោយរឹបអូសយកទំនិញរបស់ខ្លួនដែលដាក់លក់។
រូបភាពនេះគឺជាអ្នកលក់ទំនិញតាមផ្លូវម្នាក់ក្នុងសង្កាត់ Shaanxi ដែលត្រូវបានលេខធ្លាយចេញពេញប្រព័ន្ធ Internet គេដឹងថាបុរសម្នាក់នេះបានសុំមកវិញនូវជញ្ជឺងអេឡិចត្រូនិក ដែលលោកប៉ូលីសបានរឹបអូសយកទៅប៉ុន្តែលោកប៉ូលីសមិនខ្វល់ ទោះបីជាគេអង្វរដល់ថ្នាក់អោបជើងយ៉ាងណាក្ដី គាត់បែជាឈរជក់បារីយ៉ាងសង្ហាហើយធ្វើ Style អោយគេថតរូបទុកទៀតផង។បុរសម្នាក់នេះបានផ្ដល់បទសម្ភាសន៍ដល់ខាងពត៌មានថាមិនត្រឹមតែទំនិញរបស់គាត់ទេដែលត្រូវគេរឹបអូសប៉ុន្តែគាត់ក៏ធ្លាប់បានគេវាយរបួសផងដែរ ព្រោះនៅរាល់ពេលដែលក្រុមប៉ូលីសចេញល្បាតម្ដងៗទោះយ៉ាងណាប៉ូលីសក្នុងរូបខាងលើមិនព្រមធ្វើការសម្ភាសន៍ជាមួយនឹងអ្នកកាសែតនោះទេ៕
ដោយ៖ ម៉ូកាប្រភពពី៖ Chinabuzz