តើមានមនុស្សប៉ុន្មាននាក់ដែលមកទីនេះហើយធ្លាប់បានស្គាល់តុក្កតា Doraemon នោះ? តុក្កតាDoraemon នេះត្រូវបានគេរចនាជាខ្សែភាពយន្តភាគតាំងពីឆ្នាំ ១៩៧៣ មកម្លេះដោយបានរៀបចំចេញពីរឿង Doraemon ដែលមានសរសេរដាក់ទស្សនាវត្តីកូនក្មេងតាំងពីឆ្នាំ ១៩៦០។នៅកម្ពុជាខ្សែភាពយន្តគំនូរជីវចលភាគរឿង Doraemon នេះត្រូវបានចាក់បញ្ចាំងតាមបណ្ដាញទូរទស្សន៍ក្នុងស្រុកក្នុងអំឡុងឆ្នាំ ១៩៩៨។ ហើយកាលពីថ្ងៃទី ១៤ សីហាកន្លងទៅថ្មីៗនេះមានការដាក់តាំងបង្ហាញតុក្កតា Doraemon នៅក្នុងទីក្រុងហុងកុង ប្រទេសចិន ដែលមានចំនួនដល់ទៅ ១០០ រូបហើយក្នុង ១ រូបមានកំពស់ប្រហែលជាប្រមាណ ១៥០ សង់ទីម៉ែត្រ៕

/

/ដោយ៖ ម៉ូកាប្រភពពី៖ Chinadaily