ភ្នំពេញ ៖ បុរសម្នាក់ពិការ ជើងម្ខាង បីកូនតូចដើរ សុំទាន បានដើរឆ្លងផ្លូវ ត្រូវរថយន្ត មួយគ្រឿង មកមើល មិនទាន់ ជ្រុលចង្កូត មកបុកយ៉ាងពេញទំហឹង បណ្តាលឲ្យរងរបួស បាក់ជើងម្ខាងទៀត ចំណែកកូន តូច រងរបួស បែកក្បាល ពីខាងក្រោយធ្ងន់ កាលវេលាម៉ោង ៨និង៤០នាទីយប់ថ្ងៃទី ២៤ ខែ កក្កដា ឆ្នាំ២០១៣ តាម  បណ្តោយមហាវិថី សហព័ន្ធរុស្សី  មុខបុរីអាកាសចរណ៍ ស្ថិតក្នុងភូមិប៉ប៉្រកខាងត្បូង សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ប្រជាពលរដ្ឋនៅ កន្លែងកើតហេតុ បានឲ្យដឹងថា  បុរសខាងលើដើរ សុំទានតាមដងផ្លូវ សហព័ន្ធរុស្ស៊ី ដោយមាន បីកូនតូច នៅនឹងដៃផងដែរ  លុះដល់ចំណុចកើត ហេតុ ស្រាប់តែដើរឆ្លងផ្លូវក្នុងស្ថានភាពស្រវឹងផងដែរ បន្តិចក្រោយ មកមានរថយន្តមួយគ្រឿងម៉ាកឆារ៉ូឡែតពុំមានស្លាកលេខ បើកមកមើលមិន ទាន់ក៏ជ្រុល ចង្កូតទៅបុកយ៉ាងពេញទំហឹងបណ្តាលឲ្យជនរងគ្រោះដួលបោកទៅនឹងថ្នល់ រងរបួសបាក់ជើងម្ខាងទៀត ចំណែកឯ កូនតូច វិញខ្ទាតរបូតពីដៃឪពុក ធ្លាក់ទៅលើ ថ្នល់រងរបួសបែកក្បាលខាងក្រោយយ៉ាងធ្ងន់ធ្ងរភ្លាមៗត្រូវ នគរបាលមូលដ្ឋានចុះទៅដល់កន្លែង កើតហេតុ ដើម្បីជួយអន្តរាគមន៍ ហៅរថយន្តសង្គ្រោះរ បស់អង្គ ភាពសង្គ្រោះ៧១១ កងពលតូចលេខ៧០មកដឹកយកទៅសង្គ្រោះជាបន្ទាន់ដោយឪពុកដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យលោកសង្ឃ និងកូនតូចយកទៅសង្គ្រោះ នៅមន្ទីរពេទ្យកុមារជាតិ។

ប្រភពបានបន្តថា ជនរងគ្រោះពុំត្រូវបានគេស្គាល់អត្តសញ្ញាណនោះទេ អាយុប្រហែល ជាង៤០ឆ្នាំ សម្បុរខ្មៅ កំពស់ប្រហែល ១ម៉ែត្រ៦០ ជាង និងកូនប្រុសតូច អាយុប្រហែលជា២ឆ្នាំម្នាក់ផង ធ្វើដំណើរ ឆ្លងផ្លូវពីត្បូង ទៅខាង ជើង ចំណែកឯរថយន្ត ដែលបើកមកបុកនោះម៉ាក ឆារ៉ូឡែតពុំមានពាក់ស្លាកលេខ បើកពីលិចទៅកើត អ្នកបើកបរពុំត្រូវបាន គេស្គាល់អត្តសញ្ញាណនោះទេ។ រថយន្តនិងអ្នកបើកបរ បន្ទាប់ពីកើតហេតុ ត្រូវបានសមត្ថកិច្ច   នាំយកទៅកាន់អធិការដ្ឋាននគរបាល ដើម្បីដោះស្រាយគ្នា ទៅតាមផ្លូវច្បាប់៕

width=500

width=500

ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល