បើតាមប្រភពសារព័ត៌មាន Dailymail ដែលទើបតែបានចេញផ្សាយកាលពីម្សិលមិញនេះ បានអោយដឹងថា ក្រុមហ៊ុនផ្គត់ផ្គង់ផលិតផលគ្រឿងសំអាងស្រ្តី Victoria's Secret ត្រូវបានឈ្មួញកណ្តាលប្តឹង   ​ខណៈពេលដែលពួកគេបានផ្គត់ផ្គង់នូវស្រោមជើងស្រ្តីម៉ាកល្បី ដែលមានតម្លៃដល់ទៅ $15m ក៏ប៉ុន្តែផលិតចេញពីវត្ថុធាតុដើមថោក ។

/

គួរបញ្ជាក់ផងដែរថា កន្លងមកមានការប្តឹងផ្តល់រហូតឡើងដល់តុលាការម្តងរួចមកហើយទាក់ទិននឹងបញ្ហាមួយនេះ។ មិនត្រឹមតែប៉ុណ្ណោះ មានការបញ្ជាក់អះអាងថា  អ្វីដែលគេបានធ្វើការផ្សព្វផ្សាយក្នុងការលក់នូវផលិតផលថ្មីរបស់ខ្លួន​ វាមិនមានពិតប្រាកដនៅក្នុងកញ្ចប់វិចខ្ជប់នោះទេ ស្របពេលដែលផលិតផលលក់មានតម្លៃថ្លៃ   តែផលិតផលមិនដូចជាការផ្សព្វផ្សាយក៏ដូចជាមានគុណភាពអន់  នឹងផលិតពីវត្ថុធាតុដើមថោកៗផងដែរ។

width=500

លើសពីនេះទៅទៀត​ បើយោងទៅតាមការស៊ើបអង្កេត បានបញ្ជាក់បង្ហាញអោយដឹងថា នាដើមខែមីនា ឆ្នាំ​ ២០១២ នេះ នៅឯរដ្ឋ Chicago សហរដ្ឋអាមេរិក បានរកអោយឃើញថា នៅក្នុងហ៊ាងមួយដែលបានដាក់តាំងលក់ស្រោមជើងស្រ្តីម៉ាកល្បីមួយនេះ វាមិនមានផលិតផលសុទ្ធនោះទេ ពោលគឺ ផលិតផល  ដែលបានធ្វើការវិចខ្ជប់   វាខុសទាំងស្រុងពីរូបភាពដែលធ្វើការផ្សព្វផ្សាយ  នឹង បានរកអោយឃើញថា បានប្រើប្រាស់នូវវត្តុធាតុដើមថោកៗ តែបានលក់នៅក្នុងតម្លៃមួយថ្លៃទៅវិញ ។

បើតាមរបាយការណ៍បានបន្ថែមថា មកទល់នឹងពេលនេះ  ការប្តឹងផ្តល់នៅតែបន្ត  ខណៈពេលដែលភាគីចុងចោទ (Victoria's Secret) មានរយៈពេល ២១ ថ្ងៃក្នុងការឆ្លើយតបទាក់ទិននឹងបញ្ហាមួយនេះ៕

ដោយ ៖ រិទ្ធីប្រភព ៖ Dailymail