កំសាន្ត ៖ តារាចម្រៀងល្បីប្រចាំអាស៊ី Jolin Tsai បានច្រៀងបទ “Stand Up”  ដែលវីដេអូចម្រៀង  ទើបតែចេញពេលថ្មីៗនេះ។ ក្នុងវីដេអូ ពពួកបិសាចរួមមានហ៊ូប៉ា អាល្ងង់ និងបិសាចជាច្រើនទៀត រួមគ្នាចូលក្នុងពិភពមនុស្ស ហើយសម្តែងអមជាមួយ Jolin Tsai ផងដែរ។ ភាពយន្តនេះនឹងចាប់បញ្ចាំងគ្រប់រោងភាពយន្តឌីជីថលនាថ្ងៃទី 16 ខែកុម្ភៈ ឆ្នាំ 2018 នេះ។

ក្នុងវីដេអូ ពពួកបិសាច និងមនុស្សរាំជាមួយគ្នា យ៉ាងសប្បាយរីករាយ។ ដោយសារតែថ្នាក់លើបង្ខំធ្វើការខ្លាំងពេក Jolin Tsai និងពពួកបិសាចក៏ចាប់ផ្តើមធ្វើការងាររីករាយមួយ គឺ “រាំ” ដែលអាចជួយឱ្យពួកគេរំសាយទុក្ខពេលធ្វើការ ហើយប្រែបរិយាកាសឱ្យសប្បាយរីករាយ ហើយចាំទទួលឆ្នាំថ្មីជាមួយអ្នកគ្រប់គ្នា។

/

ក្នុងវគ្គ 2នេះ ធានអ៊ីនចេញទៅរកឪពុកខ្លួនជាមួយសៀវឡាន ហើយក៏បានជួបហ៊ូប៉ានៅឯភូមិយ៉ុងឈុនម្តងទៀត ហើយត្រូវស្តេចបិសាចតាមសម្លាប់។ ពេលនោះ ទ័ពបិសាច ព្រមទាំងហ៊ូប៉ាបានរួមគ្នាប្រយុទ្ធជាមួយស្តេចបិសាច។ ថ្ងៃចូលឆ្នាំចិននេះ បិសាចនឹងអមដំណើរអ្នកក្នុងភាពយន្ត “អ្នកប្រមាញ់បិសាច វគ្គ 2”។

ទស្សនា Trailer នៅទីនេះ

ដើម្បីទទួលបានពត៌មានលំអិតពីភាពយន្តនេះ និង ពត៌មានផ្សេងៗទៀតទាក់ទងនឹង ភាពយន្តដែលលោកអ្នកចូលចិត្ត អាចចូលទៅកាន់ចៃកុនតាមរយៈ www.cinema.com.kh រឺតាមប្រព័ន្ធបណ្តាញសង្គមដូចជា: www.facebook.com/JaiKon.Cambodiawww.youtube.com/JaiKonCambodia ឬក៏ Instagram ដែលមាន ID: @jaikoncambodia ហើយក៏អាច add ចៃកុនជាមិត្តក្នុងកម្មវិធី LINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់ពីភាពយន្តជារៀងរាល់សប្តាហ៍ ៕

/

/

/

/

/

/

/

/

ដោយ ៖ គន្ធា

ប្រភព ៖ Westec Media Limited