នៅតែរក្សារចនាបទដែលត្រូវបានគេស្គាល់ច្រើន នៅលើបណ្ដាទូរស័ព្ទ Galaxy ផ្សេងៗ ប៉ុន្ដែ Galaxy S5 ត្រូវបានបំពាក់ ឧបករណ៍ដ៏គួរឱ្យចាប់អារម្មណ៍មួយចំនួន ដូចជា ម៉ាស៊ីនស្កែនក្រយៅដៃ និងឧបករណ៍វាស់ចង្វាក់បេះដូងជាដើម។

MWC 2014 ៖ Nokia បញ្ចេញទូរស័ព្ទថ្មី តម្លៃទាបបំផុត

កម្មវិធី Android ទាញស្រោមជើងស្រីស្អាត ដែលបុរសចង់សាក

ប្រវត្តិ​ជូរចត់​នៃ​ការបង្កើត WhatsAppបន្ទាប់ពីរង់ចាំអស់ជាយូរ Samsung ក៏បានឧទ្ទេសនាមជាផ្លូវការនូវទូរស័ព្ទថ្មីបំផុត និងគុណភាពខ្ពស់ របស់ខ្លួន គឺ Galaxy S5 ។ ក្រៅពីកម្មវិធីចាស់ៗដែលធ្លាប់មាននៅលើ Galaxy មុនៗ Galaxy S5 ត្រូវបានបំពាក់ផ្នែករឹងមួយចំនួន រួមមានម៉ាស៊ីនស្កែនក្រយៅដៃ និង សេនស៊ើរវាស់ចង្វាក់បេះដូង។ Galaxy S5 ក៏នៅតែមានអ៊ីនធើរហ្វេស TouchWiz ដំណើរការដោយ Android 4.4 KitKat ។

width=477

width=482

Galaxy S5 ប្រើប្រាស់អេក្រង់ Super AMOLED 1080p ដូចទៅនឹង Galaxy S4 ខុសតែម្យ៉ាងគឺទំហំអេក្រង់ 5,1 inch ។ ម៉ាស៊ីននេះ អាចទប់ទល់នឹងការជ្រាបទឹក និងធូលី។ ក្រុមហ៊ុន Samsung និយាយថា ផ្នែកខាងក្រោយ របស់ Galaxy S5 ប្រើប្រាស់វត្ថុធាតុដែល “ដូចទៅនឹងស្បែក” តែតាមពិត វាប្រហែលជាជ័រ polycarbonate ។

width=453

ចំណុចដែលគួរឱ្យចាប់អារម្មណ៍ នៅលើ Galaxy S5 គឺម៉ាស៊ីនស្កែនក្រយៅដៃ។ ឧបករណ៍ស្កែននេះ ដំណើរការដោយការអូសម្រាមដៃចុះពីគ្រាប់ចុច home របស់ម៉ាស៊ីន។ ដូចទៅនឹង Touch ID របស់ Apple ឧបករណ៍នេះរបស់ Galaxy S5 ត្រូវបានគេជឿថា នឹងជួយការពារទិន្នន័យសំខាន់ៗរបស់ម្ចាស់ទូរស័ព្ទ។

width=447

ជាងនេះ Galaxy S5 ក៏មានឧបករណ៍វាស់ចង្វាក់បេះដូង។ ឧបករណ៍នេះ នឹងដំណើរការរួមជាមួយនឹងកម្មវិធីតាមដានសុខភាព S-Health 3.0 ជួយឱ្យអ្នកអាចវាស់ចង្វាក់បេះដូងបាន។ ដើម្បីវាស់ចង្វាក់បេះដូង អ្នកត្រូវរក្សាម្រាមដៃ ឱ្យនៅក្បែរសេនស៊ើរនេះ ហើយទូរស័ព្ទនឹងធ្វើការងារដែលនៅសល់។ ក្រៅពីនេះ Galaxy S5 ក៏មានប្រព័ន្ធរាប់ជំហានជើង និងកម្មវិធីតាមដានអាហារផងដែរ។Samsung ក៏បានយកចិត្តទុកដាក់ទៅលើកាមេរ៉ារបស់ Galaxy S5 ដោយវាមានកាមេរ៉ាមុខ១៦ MP និងកាមេរ៉ាក្រោយ ២,១ MP ។

width=461

ផ្នែករឹង និងទន់ផ្សេងទៀត របស់ Galaxy S5 រួមមាន ឈីប Snapdragon 800 2,5 GHz, RAM 2 GB, IR remote, NFC, Bluetooth 4.0 BLE/ANT+ និង Cat 4 LTE ។ ម៉ាស៊ីននេះនឹងត្រូវបានដាក់លក់ក្នុងទីផ្សារ ចាប់ពីខែមេសា ប៉ុន្ដែ តម្លៃរបស់វា មិនទាន់ត្រូវបានបង្ហើបឱ្យដឹង នៅឡើយ៕

 

ប្រែសម្រួលដោយ ៖ តារាប្រភព ៖ Genk/engadget