ថៃ ៖ កាលពីលើកមុនធ្លាប់បានលេចលឺពាក្យចចាមអារាមថា រាជនីកំពូលសម្រស់នាង Pinky Savika និងស្វាមីបានលែងលះគ្នា ប៉ុន្តែតារាស្រីរូបនេះបានចេញមុខបដិសេដភ្លាមៗចំពោះរឿងនេះ ។ 

ប៉ុន្តែកាលពីពេលថ្មីៗនេះ ពាក្យចចាមអារាមនេះក៏បានលេចលឺជាថ្មីម្តងទៀត ក្រោយពីតារាស្រីវ័យ ៣១ ឆ្នាំរូបនេះ មិនបានបំពាក់ចិញ្ចៀនរៀបការនៅម្រាមដៃរបស់នាង ។​

ប្រភពដដែលបន្តទៀតថា តួស្រីក្នុងរឿង រាជនីសម្លេង រូបនេះ បានរើសឥវ៉ាន់ចាកចេញពីផ្ទះស្វាមីរបស់នាង អសើរលីងហើយ ។ 

នៅក្នុងផងដែរ លោក Petch Itti Chawalittamrong ដែលជាស្វាមីរបស់តារាថៃរូបនេះក៏បានបង្ហោះសារខូចចិត្តមួយ ដោយលើកឡើងថា ការខកបំណងបំផុតគឺអ្វីដែលបានកើតឡើង នៅពេលដែលអ្នកជឿជាក់លើពាក្យសម្តីរបស់ពួកគេ ដែលបានជំនួសដោយទង្វើ ៕

/

/

/

/

/

/

ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ daradaily