ថៃ ៖ នៅថ្ងៃទី ៣០ ខែឧសភា កន្លងទៅនេះ តារាល្បីលំដាប់ប្រទេសថៃលោក Nadech Kugimiya និងម្តាយរបស់គាត់ ព្រមទាំងបងប្អូនដទៃទៀត បានធ្វើដំណើរទៅតាមបណ្តាខេត្ត ដើម្បីធ្វើបុណ្យកុសលសុំក្តីសុខ ។ នៅក្នុងនោះផងដែរ នាង Yaya Urassaya មិនបានចូលរួមនៅក្នុងដំណើរលើកនេះទេ ដោយសារតែនាងមមាញឹកជាមួយនិងការងារនៅឯទីក្រុងប៉ារីស ។ 

-នៅចាំអីទៀត ទទួលបានការបញ្ចុះតម្លៃដល់ទៅ ៥០ ភាគរយ ពីការចុះផ្សាយពាណិជ្ជកម្ម នៅគេហទំព័រ ខេមញ៉ូវ!!

/

តារាសម្តែងវ័យ ២៦ ឆ្នាំនិយាយថា លោកមិនសូវជាបានជួប នាង Yaya ទេមួយរយៈពេលនេះ ។ Nadech បន្ថែមទៀតថា លោកតែងតែនឹកដល់នាង ដោយសារតែមិនបានធ្វើការជាមួយគ្នា ទើបអ្នកទាំងពីរមិនសូវបានជួបគ្នា និងនិយាយគ្នា ។ 

/

ចំពោះការផ្សព្វផ្សាយរឿងភាគថ្មីដែលមានចំណងជើងថា លិខិតស្នេហ៍ នៅក្នុងប្រទេសចិន តារាថៃរូបនេះនិយាយថា គាត់កំពុងតែរកពេលដ៏សាកសមមួយ ៕

/

/

/

ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ thaiupdate