កូរ៉េ ៖ យោងតាមរបាយការណ៍ផ្លូវការមួយរបស់ប្រទេសកូរ៉េបានឲ្យដឹងកាលពីថ្ងៃទី ១២ ខែធ្នូ នេះ តារាសម្តែងស្រីនាង Goo Hye Sun នឹងត្រូវផុតកុងត្រាជាមួយនឹងផលិតកម្ម YG Entertainment ហើយនាងនឹងបន្តចុះកុងត្រានៅផលិតកម្មជាថ្មីម្តងទៀតឡើយ ។ 

តារាស្រីវ័យ ៣៣ ឆ្នាំរូបនេះ ត្រូវបានគេដឹងថា បានជ្រកកោននៅក្រោមផលិតកម្ម តាំងពីឆ្នាំ ២០០៣ រហូតមកទល់ឆ្នាំ គឺរយៈពេលអស់រយៈពេលដល់ទៅ ១៤ ឆ្នាំហើយ ។ 

ប្រភពដដែលបន្តទៀតថា តួស្រីក្នុងរឿង Boys Over Flowers រូបនេះ នឹងព្យាយាមស្វែងរកកន្លែងថ្មី បន្ទាប់ពីផុតកុងត្រាទៅ ៕

/

/

/

ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ allkpop