ថៃ ៖ តាំងពីសម្តែងរឿង ស្នេហារវើរវាយ ជាមួយគ្នារួចមក តារាសម្តែងស្រីនាង Warattaya Nilkuha និងលោក Put Puttichai បានចាប់ផ្តើមស្វែងយល់ចិត្តគ្នា រហូតសម្រេចចិត្តជ្រើសរើសគ្នាជាគូជីវីត ។ 

-នៅចាំអីទៀត ទទួលបានការបញ្ចុះតម្លៃដល់ទៅ ៥០ ភាគរយ ពីការចុះផ្សាយពាណិជ្ជកម្ម នៅគេហទំព័រ ខេមញ៉ូវ!!

/

យើងសង្កេតឃើញថា ស្នេហារបស់តារាសម្តែងថៃ ២ ដួងនេះ ជិតដល់ថ្ងៃចូលរោងការ នាង Warattaya និងអនាគតស្វាមី រឹតតែផ្អែមល្អែម រហូតធ្វើឲ្យអ្នកគាំទ្រច្រណែនខ្លាំងមែនទែន ជាពិសេសគឺអ្នកនៅលីវតែម្តង ។ 

គួរបញ្ជាក់ឲ្យដឹងថា នាង Warattaya Nilkuha និងលោក Put Puttichai នឹងដឹកដៃគ្នាចូលរោងការនៅថ្ងៃទី ១៦ ខែវិឆ្ឆិកា ឆ្នាំ ២០១៨ នាពេលខាងមុខនេះហើយ ៕

/

/

/

/

/

ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ gossipstar