កំពូលតារារបស់ Disney នាង Selena Gomez បានបង្កអោយមានការចាប់អារម្មណ៍យ៉ាងខ្លាំងក្លា នៅពេលដែលនាងបានទៅដល់ក្រុង Paris ប្រទេសបារាំង ដើម្បីឃោសនាខ្សែភាពយន្ដថ្មីរបស់ខ្លួន។
ថ្មីៗនេះ កំពូលតារាសំដែង Selena Gomez បានទៅដល់ក្រុង Paris ដើម្បីឃោសនាខ្សែភាពយន្ដថ្មីរបស់ខ្លួន។ មុនពេលចូលមកដល់កន្លែងឃោសនា Selena Gomez ក៏បានចំណាយពេលថតរូបជាអនុស្សាវរីយ៍ជាមួយអ្នកគាំទ្រនៅទីនោះ។

បង្ហាញខ្លួនប្រកបដោយភាពទាក់ទាញ កំពូលតារារបស់ Disney នាង Selena Gomez បានធ្វើអោយអ្នកគាំទ្ររាប់រយនាក់ មានការរំភើបចិត្ត ដោយសារតែភាពក្រមិចក្រមើម និងកាយវិការដ៏គួរអោយស្រឡាញ់របស់នាង៕
ដោយ ៖ សូរីយ៉ាប្រភព ៖ k14