នៅក្នុងអំឡុងរដូវបុណ្យភ្ជុំឆ្នាំនេះក្រុមហ៊ុនNokia បានអនុវត្តកម្មវិធីពិសេសមួយគឺផ្តល់កាដូអនុស្សាវរីយ៍ដល់អតិថិជនដែលបានជាវផលិតផលNokia ម៉ូដែលណាមួយពីហាងទូរស័ព្ទចំនួនបីនៅក្នុងរាជធានីភ្នំពេញ៖
- ១. ហាងNokia Store ស្ថិតនៅតាមបណ្តោយមហាវិថីសីហនុក្បែរវិមានឯករាជ្យ
- ២. ហាងទូរស័ព្ទដៃគូរបស់ Nokia យីហោ“គីរីរម្យ”ស្ថិតនៅតាមបណ្តោយមហាវិថីព្រះមុនីវង្សទល់មុខអគារ42 Tower និង
- ៣. ហាងទូរស័ព្ទដៃគូរបស់Nokiaយីហោ“ផ្កាឈូកទិព្វ”ស្ថិតនៅតាមបណ្តោយមហាវិថីព្រះសីហនុក្បែរវិមានឯករាជ្យ។

លោកJerry Manus អគ្គនាយកនៃក្រុមហ៊ុនNokia ប្រចាំនៅកម្ពុជានិងឡាវបានបញ្ជាក់ថា៖កម្មវិធីខាងលើផ្តល់ជូនអតិថិជនចាប់ពីថ្ងៃទី៤-១០តុលាឬរហូតដល់វត្ថុអនុស្សាវរីយ៍អស់ពីស្តុក។លោកក៏បានបញ្ជាក់បន្ថែមទៀតថាវត្ថុអនុស្សាវរីយ៍ទាំងនោះមានបីមុខគឺអាវយឺតកែវទឹកនិងអាវភ្លៀង។អាវយឺតសំរាប់ផ្តល់ជូនអតិថិជនដែលទិញNokiaតំលៃ៥០ដុល្លាចុះក្រោមកែវទឹកសំរាប់ផ្តល់ជូនអតិថិជនដែលទិញNokia តំលៃចន្លោះពី៥១-៩០ដុល្លារីឯអាវភ្លៀងវិញគឺសំរាប់ផ្តល់ជូនអតិថិជនដែលទិញNokia តំលៃចាប់ពី៩១ដុល្លាឡើងទៅ។
គួរបញ្ជាក់ផងដែរថាNokia លក់ដាច់បរិមាណច្រើនជាងគេបង្អស់នៅប្រទេសកម្ពុជា។ ក្រៅពីផ្តល់ជូននូវរង្វាន់ផ្សេងៗតាមរូបភាពចាប់ឆ្នោតផ្តល់សំណាងនិងវត្ថុអនុស្សាវរីយ៍នៅនឹងកន្លែងលក់Nokiaតែងតែបានបន្តផ្តល់ជូននូវផលិតផលទូរស័ព្ទកាន់តែល្អប្រសើរឡើងជាបន្តបន្ទាប់។ថ្មីៗនេះNokia បានផ្តល់ជូននូវស្មាតហ្វូនស៊េរីAsha Touchតំលៃទាបសមរម្យគឺNokia Asha 305 ស៊ីមពីរនិងNokia Asha 311មានWifiដែលកំពុងតែពេញនិយមយ៉ាងខ្លាំងពីសំណាក់យុវជននាពេលបច្ចុប្បន្ន៕
ដោយ ៖ សូរីយ៉ាប្រភព ៖ Nokia