ប្លែកៗ ៖ យោងតាមប្រភពព័ត៌មានកំសាន្តបរទេស (Digitalspy) ដែលបានចេញផ្សាយកាលពីអំឡុងសប្តាហ៍មុន បានអោយដឹងថា មានការដាក់តាំងបង្ហាញនូវកៅអីធំជាងគេលើលោកនៅឯឆ្នេរសមុទ្រ Bournemouth នាប្រទេសអង់គ្លេស។

គួរបញ្ជាក់ផងដែរថា បើតាមរបាយការណ៍បានបន្ថែមអោយដឹងថា ៖ កៅអីធំជាងគេលើលោកមួយនេះ មានកំពស់ខ្ពស់ជាងឡានក្រុងពីរជាន់ទៅទៀត ក៏ដូចជាមានទម្ងន់ ធ្ងន់ជាងសត្វដំរីមួយក្បាលផងដែរ។

លើសពីនេះទៅទៀត ក្នុងអំឡុងពេលដែលវាត្រូវបានដាក់តាំងបង្ហាញ នាកាសនោះ បើតាមសម្តីអ្នកទេសចរនៅទីនោះបាននិយាយថា ប្រជាពលរដ្ឋក្នុងស្រុក ក៏ដូចជាភ្ញៀវទេសចរ ក៏ត្រូវបានអនុញ្ញាតអោយឡើងអង្គុយលេងបានផងដែរ។

ទន្ទឹមនឹងការដាក់តាំងបង្ហាញកៅអីយក្សមួយនេះ ក៏មានការបញ្ជាក់អះអាងពីលោក Stuart Murd-och ដែលជាស្តាបនិកឆ្នើម ក្នុងការបង្កើតវាឡើង ដោយបានចំណាយពេលត្រឹមតែ ៣ សប្តាហ៍ ក្នុងគោលបំណងចង់ឃើញស្នាមញញឹមមនុស្សរាល់គ្នា បន្ទាប់ពីពួកគេបានឃើញកៅអីយក្សមួយនេះ៕
ដោយ ៖ ពិសីប្រភព ៖ k14