ប្លែកៗ ៖ បើតាមការអះអាងជាជំហានដំបូង ពីអ្នកជំនាញសត្វព្រៃ បានបញ្ជាក់អោយដឹងថាគ្រាប់ភ្នែកត្រីឆ្លាម ដ៏ធំមួយ ត្រូវបានប្រទះឃើញដោយពលរដ្ខក្នុងស្រុកនៅឯរដ្ឋ Florida សហរដ្ខអាមេរិក ។

គួរបញ្ជក់ផងដែរថា គ្រាប់ភ្នែកត្រីឆ្លាមដ៏ធំកម្រមួយនេះ បានធ្លាក់ទៅដល់ដៃសមត្ថកិច្ចបន្ទាប់ពីពលរដ្ឋក្នុងស្រុកម្នាក់ គឺលោក Gino Covacci បានប្រទះឃើញវានៅឯឆ្នេរសមុទ្រ Pompanoភាគខាងជើងក្រុង Fort Lauderdale រដ្ខ Florida សហរដ្ខអាមេរិក ។
លើសពីនេះទៅទៀត បើយោងទៅតាមសម្តីគណៈកម្មការអភិរក្សសត្វព្រៃ និងជីវចំរុះសមុទ្រនារដ្ឋមួយនេះ បាននិយាយបញ្ជាក់បន្ថែមអោយដឹងផងដែរថា គ្រាប់ភ្នែកដ៏ធំមួយនេះ គឺវាហ៊ុមព័ន្ធទៅដោយឆ្អឹង ខណៈពេលដែលវាពោរពេញ ទៅដោយពណ៌ខៀវ នៅក្នុងគ្រាប់ភ្នែកមួយនេះ ដែលជាជំហានដំបូងពួកគេបានអះអាងថា វាអាចនឹងជាគ្រាប់ភ្នែកត្រីឆ្លាម ខណៈពេលដែលមតិមួយចំនួនផ្សេងទៀត បានលើកឡើងថា វាទំនងជាគ្រាប់ភ្នែកត្រីបាឡែនយក្សទៅវិញ៕
ដោយ ៖ ពិសិដ្ឋប្រភព ៖ Sky