ប្លែកៗ ៖​ បើតាមការអោយដឹងពីគេហទំព័រសារព័ត៌មាន អូឌីធី ​ បានចេញផ្សាយនាពេលកន្លងទៅអោយដឹងថា មានការទស្សនានូវខ្សែភាពយន្តដ៏ប្លែកមួយមិនដែលមានលើលោក ពោលគឹ មើលកុនដោយស្លៀកពាក់ឈុតប៊ីគីនី នឹងត្រាំក្នុងទឹកក្តៅឧណ្ឌៗ ជាមួយនឹងខ្សែភាពយន្តល្បីៗលើលោក។

width=499

គួរបញ្ជាក់ផងដែរថា កាលដែលមើលកុនបែបនេះត្រូវបានអោយឈ្មោះថា Hot Tub Cinema នឹងត្រូវបានរកអោយឃើញថា វាបានកើតឡើងនៅលើដំបូលអាគារមួយនៅក្នុងទីក្រុងឡុងដ៍  ប្រទេសអង់គ្លេស។ លើសពីនេះទៅទៀត ប្រភពសារព័ត៌មាន Reuters ក៏បានរកអោយឃើញផងដែរថា អ្នកដែលនឹកឃើញគំរោងប្លែកៗមួយនេះ គឺមានឈ្មោះថា Asher Charman ។

មិនត្រឹមតែប៉ុណ្ណោះ របាយការណ៍ដដែលបានបន្ថែមអោយដឹងផងដែថា លោកអ្នកអាចចូលទៅធ្វើការទស្សនានូវខ្សែភាពយន្តល្បីៗ​  នឹង ត្រាំក្នុងទឹកក្តៅឧណ្ឌៗនោះបាន   ដោយតម្រូវអោយស្លៀកឈុតប៊ីគីនីនឹងបង់ប្រាក់យ៉ាងហោចណាស់ ៣៥ ដុល្លារ។ ដើម្បីអោយជ្រាបកាន់តែច្បាស់ថាតើ ទិដ្ឋភាពមើលកុនដ៏ប្លែក  នឹងមិនធ្លាប់មានពីមុនមកនេះ  ប្រព្រឹត្តិទៅបានយ៉ាងណានោះ  សូមតាមដានទស្សនានូវបណ្តារូបភាព ក៏ដូចជាវីដេអូនៅខាងក្រោមនេះបន្តិចទៅ ៖

width=499

/

ដោយ ៖ រិទ្ធីប្រភព ៖ Odditycentral