កម្មករផ្លូវរថភ្លើងម្នាក់ នៅចិន ក្នុងឆ្នាំ 1941 បានប្រមែប្រមួលអ្នកប្រយុទ្ធជាច្រើននាក់ទៀត ដើម្បីទាមទាសេរីភាព ប្រឆាំងនឹងទ័ពជប៉ុន ហើយយកអាហារមកចែកជូនដល់អ្នកក្រីក្រ។ ប៉ុន្តែកុំគិតថាពួកគាត់ជាកម្មករធម្មតាៗ​ ពីព្រោះសុទ្ធតែចូលរួមសម្តែងដោយតារាប្រុសៗសង្ហា​ ល្បីៗដូចជា Huang Zitao ដែលជាអតីតសមាជិកក្រុម EXO របស់កុរ៉េ តារាសម្តែងប្រុសជនជាតិចិនលោក Wang Kai

/

តារាសម្តែងរបស់តៃវ៉ាន់លោក Darren Wang ជាពិសេសតួកុនជើងចាស់លោក Jackie Chan រួមទាំងវត្តមានរបស់តារាសម្តែងជាច្រើននាក់ទៀត។​ តាមពិត កម្មករផ្លូវដែកទាំងនេះមិនមែនជាអ្នកប្រយុទ្ធអីទេ ដោយខ្លះ ជាជាងកាត់ដេរសម្លៀកបំពាក់ ម្ចាស់ហាងគុយទាវ កម្មករបណ្តែត​ និង ទាហានដែលរងរបួសប៉ុណ្ណោះ ហើយចំនុចពិសេសរបស់ពួកគាត់គឺសង្ហា និងមោះមុត ក្នុងការប្រយុទ្ធជាមួយជប៉ុន។ ឈុតឆាកវាយតប់ បាញប្រហារ លាយឡំដោយទឹកមុខ​ កាយវិការ សកម្មភាពបែបកំប្លែង និងពាក្យសម្តី ដែលធ្វើឲ្យអ្នកទស្សនាទប់សំណើចមិនបាន នឹងមានក្នុងភាពយន្ត “Railroad Tigers” នេះតែម្តង។

/

/ ចឹងចាំអង្កាល់ទៀត ខ្សែភាពយន្តដែលធ្វើអោយទស្សនិកជនសើចដើមឆ្នាំ២០១៧ នេះគឺរឿង Railroad Tigers ដែលចាប់បញ្ចាំងពីថ្ងៃនេះតទៅនៅគ្រប់រោងភាពយន្ត ជា 2D 3D និង 4DX ហើយ។

ទស្សនា Trailer នៅទីនេះ

ដើម្បីទទួលបានពត៌មានលំអិត ពីភាពយន្តនេះនិង ពត៌មានផ្សេងៗទៀតទាក់ទង  នឹង ភាពយន្តដែលលោកអ្នកចូលចិត្ត អាចចូល ទៅ កាន់ ចៃកុន តាមប្រព័ន្ធ  បណ្តាញ សង្គម ដូចជា:www.facebook.com/JaiKon.Cambodia , www.youtube.com/JaiKonCambodia ហើយក៏អាច add ចៃកុន ជាមិត្ត  ក្នុង កម្មវិធី LINE ដែល មាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់   ពីភាពយន្តជារៀងរាល់អាទិត្យ៕

/

/

/

/

/

ប្រភព ៖ Westec Media limited