កាលពីព្រឹកព្រលឹមស្រាងៗថ្ងៃនេះ នៅក្នុងពិភពបាល់ទាត់អឺរ៉ុប មានការប្រកួតវគ្គជំរុះបាល់ទាត់ Champions League 2012/2013 ដែលមានការប្រកួតរវាងក្លឹបខ្លាំងៗជាច្រើន ដែលក្នុងនោះ គូដែលទស្សនិកជនចង់ទស្សនាខ្លាំងជាងគេគឺ ការប្រកួតរវាងក្លឹប Real Madrid ជាមួយនឹង Man City។ ជាលទ្ធផល ក្លឹប Real Madrid បានយកឈ្នះ Man City (3-2) ទាំងលំបាក។
សំរាប់នៅព្រឹកព្រលឹមនៅថ្ងៃស្អែកនេះ ក៏មានការប្រកួតប៉ះគ្នារវាងក្លឹបខ្លាំងៗជាច្រើនផងដែរដែលនឹងមិនធ្វើឲ្យទស្សនិកជន ដែលស្នេហាវិស័យបាល់ទាត់ខកបំណងឡើយ។
សូមទស្សនាតារាងម៉ោង ក៏ដូចជាការប៉ះគ្នារវាងក្លឹបខ្លាំងៗ ក្នុងវគ្គជំរុះ Champions League នៅព្រឹកព្រលឹមថ្ងៃទី20/9 ស្អែកនេះ ខាងក្រោមទាំងអស់គ្នា !

សូមបញ្ជាក់ថា ម៉ោងនៅក្នុងតារាងខាងលើ គឺជាម៉ោងនៅក្នុងប្រទេសកម្ពុជាយើង។ អ្នកស្នេហាវិស័យបាល់ទាត់ កុំភ្លេចរង់ចាំតាមដានគាំទ្រ ក្លឹបដែលខ្លួនស្រលាញ់ចូលចិត្តទាំងអស់គ្នាណា !
ដោយ៖ សិលារូបភាព៖ a-bookia