ក្នុងកម្មវិធីប្រលង បវរកញ្ញាចិន ២០១៣ នៅសៀងហៃវគ្គ ៤០ អ្នកចុងក្រោយ មានបេក្ខនារីមួយរូបមានបញ្ហាក្នុងពេលប្រលង ។ ពេលដែលនាងកំពុងរាំ ចង្វាក់បុរាណ មានការគ្រវីដងខ្លួនជាដើម​ ។ពេលនោះសុខៗ នាងក៏បានដួលពេលសំដែង នៅលើឆាកតែម្តង ។ អ្នកនៅទីនោះបានជួយលើកគ្រានាងមកអង្គុយនៅខាងក្រោម ។ ដោយសារតែភ្លើងកាំម៉េរា ថតនាងច្រើនពេក ធ្វើអោយនាងខ្មាស់អៀន ហើយឈ្ងោកមុខយំតែម្តង ។ នាងផ្តល់បទសំភាសន៍ ដល់អ្នកកាសែតថា ដោយសារតែអាកាសធាតុក្តៅ និងភាពហត់នឿយរបស់នាង ទើបធ្វើអោយនាងមានកំហុស ដួលនៅលើឆាកដូចនេះ ។ ហើយមូលហេតុដែលនាងយំនោះ គឺព្រោះតែនាង មានអារម្មណ៍សោកសៅ និង សោកស្តាយខ្លាំងណាស់ ដែលនាងធ្លាក់ពីការប្រកួត ដោយមិនអស់ចិត្ត ៕

/

/

/

/

ដោយ ៖ លីលីប្រភព ៖ k14