ស្ទើរតែមិនគួរអោយជឿ ៖ បុរសម្នាក់ ត្រូវបានឪពុកម្តាយរបស់ខ្លួន ចាប់បង្ខាំងទុកនៅក្នុង បន្ទប់ថ្មតូចមួយ  ប្រៀបបានទៅនឹងគុកឥតជញ្ជាំងដូច្នេះដែរ  ដល់ទៅ ៣០ ឆ្នាំ បន្ទាប់ពីគាត់ បង្ហាញចេញនូវរោគសញ្ញា   មានវិបត្តិផ្លូវចិត្ត  កាលពីជីវិតនៅជាយុវវ័យ   នេះបើយោងតាម ការដកស្រង់អត្ថបទផ្សាយ ពីគេហទំព័រសារព័ត៌មានប្លែកបរទេស ដឹមីរ័រ ។

width=442

គួររំឭកផងដែរថា    កូនប្រុសដែលត្រូវចាប់បង្ខាំងទុករូបនេះ  មកទល់នឹងបច្ចុប្បន្នមានវ័យ ៤៦ ឆ្នាំហើយ មានឈ្មោះថា Dong Hai    លើសពីនេះ ប្រភពសារព័ត៌មានដដែលបន្ថែមថា ដោយមានការព្រួយបារម្ភថា  គេអាចនឹងធ្វើទុក្ខទោម្នេញអ្នកដទែ  ឪពុកម្តាយរបស់គាត់ ក៏ បានសម្រេចចិត្ត ចាប់បង្ហាំងទុកក្នុងបន្ទប់ថ្មតួច មានទំហំ ៥ ម៉ែត្របួនជ្រុងនេះតែម្តង។

width=441

គួរបញ្ជាក់ផងដែរថា បុរសជាឪពុក មានឈ្មោះ Dong Watou ខណៈស្រ្តីជាម្តាយមានឈ្មោះ Xiao Hong ជាពលរដ្ឋរស់នៅក្នុងខេត្ត Fujian  ប្រទេសចិន  បានសង់បន្ទប់ថ្មតូចនេះ កាល ពីឆ្នាំ ១៩៨៣ មកម្ល៉េះ ។  ជាការពិត ក្នុងវ័យ ១៦ ឆ្នាំ  Dong Hai  បង្ហាញនូវរោគសញ្ញាមាន ជម្ងឺរោគចិត្ត​  ។ ដោយឡែក  បន្ទាប់ពីចំណាយប្រាក់មួយចំនួន  យកកូនទៅព្យាបាលអស់ រយៈពេលជាងមួយឆ្នាំហើយនោះ    ដោយមិនទទួលបានលទ្ធផលនោះ ឪពុកម្តាយរូបនេះ ក៏បានបង្ខំចិត្តធ្វើបែបនេះតែម្តង។

width=434

ខណៈឈានចូលដល់វ័យចាស់ជរា   ជាង ៧០ ឆ្នាំ  ឪពុកម្តាយទាំងពីរនាក់ បានស្តែងចេញ នូវការព្រួយបារម្ភ    ដោយបញ្ជាក់ថា  បើសិនជាអត់ពីពួកគាត់មែននោះ  តើកូនរូបនេះ នឹង ទៅជាយ៉ាងណា ៕

width=431

width=431

លោកតា Dong Watou និងលោកយាយ Xiao Hong ដែលត្រូវជាឪពុកម្តាយ Dong Hai។

* ព័ត៌មានផ្សេងទៀត មាននៅខាងក្រោម ៖

- អាពីងយក្ស មានទំហំប៉ុនបាតដៃ បាត់ខ្លួន ខណៈក្រុងមិនចាំបាច់ប្រកាសអាសន្ន- សរសើរពេញអ៊ិនធើណេត ព្រោះអំពីមនុស្សធម៌ ជួយសង្គ្រោះក្មេង ៣ នាក់ ពីសេចក្តីស្លាប់ (មានវីដេអូ)- ល្បីពេញទំព័រសារព័ត៌មាន ពិភពលោក ខណៈកូនអណ្តើកពូជកម្រ ដ៏តូច ពីរក្បាល ចាប់កំណើត- វីដេអូ ជម្លោះបងធំ បងតូច នៅក្នុងគុក សម្លាប់មនុស្ស ២៩ នាក់

ដោយ ៖ ពិសី ប្រភព ៖ ដឹមីរ័រ