ចម្លែកៗ ៖ យោងតាមអត្ថបទផ្សាយពីគេហទំព័រសារព័ត៌មានប្លែកបរទេស ម៉េត្រូ ដែលទើបតែបានចេញផ្សាយកាលពីថ្ងៃចុងសប្តាហ៍កន្លងទៅនេះ អោយដឹងថា បុរសជាស្វាមីម្នាក់ត្រូវបានរកអោយឃើញថា ដៃរបស់គាត់បានជាប់គាំងទៅក្នុងចានបង្គន់ ក្រោយពីគាត់បានព្យាយាមរុករកចិញ្ជៀនអាពាហ៍ពិពាហ៍ ដែលបានធ្លាក់ចូលទៅក្នុងនោះ។

គួរបញ្ជាក់ផងដែរថា បុរសជាស្វាមី និងជាជនរងគ្រោះខាងលើនេះ មានឈ្មោះថាលោកZhang ជាពលរដ្ឋរស់នៅក្នុងក្រុង Quanzhou ខេត្ត Fujian ប្រទេសចិន ។ ដោយឡែកប្រភពសារព័ត៌មានដដែលបន្ថែមថា ករណីជាប់ដៃក្នុងចានបង្គន់ អាចកើតឡើងទៅបានក្រោយពីលោក Zhang ព្យាយាមលូកដៃចូលទៅក្នុងនោះ ទៅរកចិញ្ជៀនអាពាហ៍ពិពាហ៍បន្ទាប់ពីលោកបានដោះវាទុក អំឡុងពេលចូលទៅមុជទឹក នៅក្នុងបន្ទប់ទឹក។

ដោយមិនអាចដកដៃមកវិញបាន ខណៈដៃកាន់តែឈឺនោះ មិត្តរួមការងាររបស់គាត់ក៏បានទូរស័ព្ទហៅក្រុមភ្នាក់ងារសង្គ្រោះបន្ទាន់ ក្រោយពីបានលឺសម្រែករបស់គាត់។ ជាលទ្ធផលគាត់ត្រូវបានជួយសង្គ្រោះ តែជាអកុសល ចិញ្ចៀនដែលបាត់នោះ មិនទាន់បានរកឃើញមកវិញនៅឡើយនោះទេ៕
* ព័ត៌មានស្ទើរតែមិនគួរអោយជឿ និងចម្លែកៗ ដ៏គួរអោយចាប់អារម្មណ៍ផ្សេងទៀត មាននៅខាងក្រោម ៖
- វីដេអូ គ្រោះថ្នាក់ព្រឺក្បាល រួចផុតពីសោកនាដកម្ម យ៉ាងត្រដាបត្រដួស- ផ្អើលទៅរុករក រតនសម្បត្តិនៅវាំងចាស់ ក្រោយយល់សប្តិ ដឹងថានៅទីនោះ មានមាសដល់ទៅ ១ ពាន់តោន- ផ្អើលមើលវីដេអូ រកឃើញសាកសព ត្រីយក្ស oarfish ដ៏កម្រ ជិត ៦ ម៉ែត្រ- ប្រទះឃើញ សាកសព ត្រីយក្ស oarfish ដ៏កម្រ មានប្រវែងដល់ទៅ ជិត ៦ ម៉ែត្រ- ស្រឡាញ់ និងរស់នៅជាមួយគ្នា ជិតដល់ថ្ងៃអវសាននៃជីវិត ទើបសម្រេច ចិត្តរៀបការ..
ប្រែសម្រួល ៖ កុសលប្រភព ៖ មេត្រូ